ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦៨នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីបើកល្បែងស៊ីសងដោយខុសច្បាប់…

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការចុះបង្រ្កាបករណី ជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីបើកល្បែងស៊ីសងដោយខុសច្បាប់ ចំនួន០២ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤៦នាក់/ស្រី២១នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន១៧នាក់ /ស្រី០៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន០៤នាក់/ស្រី០៣នាក់ និងភ្ញៀវចំនួន១៣នាក់/ស្រី០៦នាក់ រួមមាន០៣ជនជាតិ ដូចជាជនជាតិចិនចំនួន០១នាក់(ប្រុស), ជនជាតិឡាវចំនួន០២នាក់(ស្រី), ជនជាតិខ្មែរចំនួន១០នាក់/ស្រី០៦នាក់។ ទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨៧នាក់/ស្រី៥០នាក់ ក្នុងនោះជនសង្ស័យដែលពាក់ព័ន្ធចំនួន៥១នាក់ /ស្រី៣៩នាក់ ដែលមានបុគ្គលិកជនជាតិខ្មែរចំនួន១១នាក់/ស្រី១០នាក់ និងភ្ញៀវចំនួន៤០នាក់/ស្រី២៩នាក់ មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន ០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៦នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន ០១នាក់(ប្រុស), ជនជាតិខ្មែរចំនួន១៤នាក់(ស្រី) ។ សរុបទាំង២ទីតាំងខាងលើ ចំនួន១៣៣នាក់/ស្រី៧១នាក់ ក្រោយពីបានសួរនាំនិងធ្វើតេស្ដិ៍ទឹកមូត្ររកសារធាតុញៀន រកឃើញជនសង្ស័យដែលពាក់ព័ន្ធសរុបចំនួន៦៨នាក់/ស្រី៤៨នាក់ ក្នុងនោះជនជាតិខ្មែរ៣៩នាក់/ស្រី៣១នាក់ និងជនបរទេស២៩នាក់/ស្រី១៧នាក់ មាន០៥ជនជាតិ ដូចជា៖ ជនជាតិវៀតណាមចំនួន០៤នាក់(ស្រី), ជនជាតិថៃ១៥នាក់/ស្រី១១នាក់, ជនជាតិចិនចំនួន០៧នាក់(ប្រុស), ជនជាតិឥណ្ឌូនេស៊ីចំនួន០១នាក់(ប្រុស), ជនជាតិឡាវចំនួន០២នាក់(ស្រី)។ ដោយឡែកអ្នកដែលមិនពាក់ព័ន្ធបទល្មើសចំនួន៦៥នាក់/ស្រី២៣នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៤១នាក់/ស្រី២០នាក់ និងជនជាតិឥណ្ឌូនេស៊ី២២នាក់/ស្រី០៣នាក់,ជនជាតិចិន០២នាក់(ប្រុស) ពុំមានបទល្មើស និងគ្មានសារធាតុញៀន ដោយមានការឯកភាពពីលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងដោយមានការអនុញ្ញាតពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការអប់រំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំណែកជនសង្ស័យដែលពាក់ព័ន្ធចំនួន ៦៨នាក់/ស្រី៤៨នាក់ រួមមាន៖ ជនជាតិខ្មែរចំនួន៣៩នាក់/ស្រី៣២នាក់, ជនជាតិថៃ ១៥នាក់/ស្រី១១នាក់, ជនជាតិលាវ ០២នាក់(ស្រី), ជនជាតិវៀតណាម ០៤នាក់(ស្រី), ជនជាតិចិន០៧នាក់(ប្រុស), ឥណ្ឌូនេស៊ី ០១នាក់(ប្រុស) បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទ ជាច្រេីនគ្រឿង រួមនឹងវត្ថុតាងជួញដូរ និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ 

  លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

 បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>