Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ប្រេងឥន្ធនៈ នៅក្នុង​ប្រទេស​កម្ពុជា ប្រែប្រួល​តាម​ទីផ្សារ​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​សេចក្តី ជូនដំណឹង កាលពី​ថ្ងៃ​ទី​៣ ខែតុលា ក្រសួង​ពាណិជ្ជកម្ម មិនមែន​ជា​អ្នកតំណាង​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​មាន​ភារកិច្ច​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេងឥន្ធនៈ​នៅតាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​អន្តរក្រសួង ស្តីពី​ការកំណត់​រូបមន្ត សម្រាប់​កែសម្រួល ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចុះ​ថ្ង​ស​ទី​២២ ខែមិថុនា ឆ្នាំ​២១០៨​ប៉ុណ្ណោះ​។​

​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា កាល​ពី​ថ្មីៗ​នេះ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅលើ​ទីផ្សារ​អន្តរជាតិ មាន​ការកើនឡើង​គួរឲ្យគត់ សម្គាល់ ទៅតាម​បរិបទ​នយោបាយ​ពិភពលោក ជាពិសេស​ការប្រឈមមុខ​រវាង​ប្រទេស​លោកខាងលិច និង​ប្រទេស​ផលិត​ប្រេង​ធំៗ ដែល​ប្រការ​នេះ បាន​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​កម្ពុជា ជា​ប្រទេស​នាំចូល​ប្រេងឥន្ធនៈ​ពី​ទីផ្សារ​អន្តរជាតិ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ​។​

​គិត​ចាប់ពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០១៨ ប្រេងសាំង​មួយ​ធុង (​បារ៉ែល​) ចំណុះ​១៥៩​លីត្រ មិនទាន់​បូក​បញ្ចូល​ពន្ធ បាន​ឡើងថ្លៃ​ពី​៨៦,៩៨​ដុល្លារ ដល់​៨៩,៥២​ដុល្លារ ហើយ​ប្រេងម៉ាស៊ូត ចំណុះ​ដូចគ្នា មិនទាន់​បូក​បញ្ចូល​ពន្ធ បាន​ឡើងថ្លៃ​ពី​៩២,១៧​ដុល្លារ ដល់​៩៦,៦៨​ដុល្លារ ។ តម្លៃ​ប្រេងឥន្ធនៈ​នេះ នឹង​ត្រូវ​បញ្ចុះ​ចំនួន​៤​សេន (១៦០​រៀល​) ក្នុង​១​លីត្រ នៅពេល​លក់រាយ​ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្តន៍ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នឹង​ត្រូវ​លក់ ៤.៣៦៤​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA 92 និង​៤.១៩៥​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ​មាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨ នឹង​ចុះ​មក ៤.២០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៤.០០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​៕ ​ដោយ​ ៖ ​កូឡាប​

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ៍ ​៖

 

spot_img
×