Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សំរុក​ធ្វើដំណើរ ទៅ​ស្រុកកំណើត​ជា​បណ្តើរ​ៗហើយ

​ភ្នំពេញ ​៖ ចាប់ពី​ថ្ងៃ​ទី​៤​តុលា​នេះ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រាជធានី​ភ្នំពេញ មាន​កំណើត​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ បានចាប់ផ្តើម សម្រុក​ធ្វើ​ដំណើរ ទៅ​កាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី បាន​ជួបជុំ ញាតិ​បងប្អូន​មិត្ត​ក្រុមគ្រួសារ សន្តាន​ជិត​ឆ្ងាយ នៅក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ព្រោះ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ គឺជា​បុណ្យ​ប្រពៃណីយ៏​ដ៏​ធំ​មួយ នៃ​ទំនៀប​ទំលាប់​ខ្មែរ​។​

គេ​សង្កេតឃើញថា ប៉ុន្មាន​ថ្ងៃនេះ​នៅតាម​ដងផ្លូវ មួយចំនួន នៃ​ច្រកចេញចូល​រាជធានី​ភ្នំពេញ​មានកា​រក​ស្ទះ ចរាច​រណ៏ ដោយសារ​ប្រជាពលរដ្ឋ បាន​នាំគ្នា​ចេញ​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។ ការចេញ​ទៅ​លេង​ស្រុកកំណើត​នេះ បន្ទាប់​ពី​រាជ​រដ្ឋភិបាល បាន​ផ្តល់​ឱកាស​ឲ្យ​ឈប់សំរាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៨​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ តុលា ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត ហើយ​អ្នកខ្លះ​ទៀត បាន​ទៅ​លេង​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា​ផង​ដែរ ។​

លោក ញ៉ែម សែ​អ្នក​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង បច្ចុប្បន្ន ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ តុលា​នេះ ថា ជា​រៀងរាល់ឆ្នាំ នៅ​មុន​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ លោក​តែងតែ នាំ​ក្រុម​គ្រួសារ ចាក​ចេញពី​ទី​ក្រុងភ្មពេញ ដើម្បី​ទៅ​លេង​ស្រុក​កំណើត ក្នុង​គោលបំណង​បាន​ជួបជុំ ឪពុកម្តាយ បងប្អូន ញាតិមិត្ត ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខកខាន​ឡើយ ។​ព្រោះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​បុណ្យ​ធំ​ជាងគេ​ក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​របស់​ប្រពៃណី​ជាតិខ្មែរ​។

លោក បានបញ្ជាក់​ថា ក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ មិន​ថា ឡើយ​ចំពោះ​ក្រុមគ្រួសារ របស់​លោក​ប៉ុណ្ណោះ​ទេ ទៅ​ស្រុកកំណើត … នៅ​មាន​បងប្អូន​ជាច្រើន​ទៀត​ក៏​បាន​ចាកចេញ​ទៅ​ស្រុកកំណើត​ដូច​ក្រុម​គ្រួសារ​គាត់​ដែរ ដើម្បី បាន​ជួបជុំ​ញាតិសណ្តាន​មកពី​ទិ​ជិត​ឆ្ងាយ សម្បាយ​ជួបជុំគ្នា ពិសេស បាន​ធ្វើបុណ្យ​ជូន​ដូនតា ឪពុក ម្តាយ​ទៅ​តាម​ប្រពៃណី​របស់​ខ្មែរ នៅក្នុង ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ ដែល​ជា​ថ្ងៃ​សំខាន់ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គោរព្ធ និង​កាន់​ព្រះពុទ្ធ​សាសនា​បាន​ធ្វើ​ចង្ហាន់​ទៅ​វត្ត រាប់បាត្រ​ជូន​ដល់​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម ដើម្បី ឧ​ទិ្ទស​ដ្ឋា​ន​ដល់​បុព្វ​ការ​រី​ជន ដែល​មាន​ជី​ជូន​ជីតា ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន របស់ខ្លួន ដែល​បាន​ចែកដ្ឋា​ន ជូន​ដល់​គាត់​ឲ្យ​រួច​ទុក្ខទោស​។​

មន្ត្រីជាន់ខ្ពស់ ផ្នែក​ចរាចរណ៏​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​រឹតបន្តឹង ការគោរព​ច្បាប់​ចរាច​រណ៍ នៅតាម​ដងផ្លូវ​នានា​ដែល​មាន​លក្ខណៈ​តឹងរឹង ជាង​ឆ្នាំ​មុនៗ ដោយ​ទប់ស្កាត់​ឲ្យខាងតែបាន​មិនឲ្យ​មាន​ការដឹក​លើស​ចំណុះ​និង ដឹក​សំពីងសំពោង​ឡើយ ។ លោក ក៏​បាន​សុំណូមពរ​ដល់​អ្នកបើ​កបរ ក៏​ដូច​អ្នក​ធ្វើ​ដំណើរ ពិសេស​បងប្អូន​ខ្លួនឯង ដែល​ជា​ធ្វើដំណើរ​ត្រូវ​ចេះ​ការពារ​និង​ប្រុងប្រយ័ត្ន​ខ្លួន ក្នុង​ពេល​ធ្វើដំណើរ ព្រោះថា បងប្អូន​ញាតិមិត្ត​របស់ បងប្អូន​កំពុង​រង់ចាំ​ខ្លួន​នៅ​ឯ​ផ្ទះ​។​

សូមបញ្ជាក់​ថា​៖ ពិធី​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ គឺ​មាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច​ខែ​ភទ្របទ ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ហៅ​ថា​ថ្ងៃ​ភ្ជំបិណ្ឌ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×