Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​

spot_img

​​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​២​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុម​៩​ភូមិ​១​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​។​

សមត្ថកិច្ច​ឲ្យដឹងថា វត្ថុតាង ដែល​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៩ កញ្ចប់​ធំ​- ថ្នាំញៀន​ប្រភេទ​គ្រាប់ WY ចំនួន​៥ គ្រាប់​- ប្រភេទ​ថ្នាំ​សប្បាយ​ចំនួន​៦​គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង​ ​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ននេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ សាវតា របស់​ជនសង្ស័យ​តាម​នីតិវិធី ដើម្បី​ឈាន​ទៅ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចុន​ខាងលើ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ដែន សីមា​

 

spot_img
×