Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ផ្ទុះ​ថ្ម​ទូរស័ព្ទ​ខណៈ​ដោត​សាក​បញ្ចេញ​ផ្កាភ្លើង​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជាង​ជួសជុល ថៅកែ​ស្រី និង​អតិថិជន រត់ឡើង​ប្រកាច់ប្រកិន​តែម្តង (​វីដេអូ​)

spot_img

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ ត្រូវបាន​ដឹងថា បាន​កើតឡើង​នៅក្នុង​ហាង​ជួសជុល និង​លក់​ទូរស័ព្ទដៃ មួយកន្លែង​នៅក្នុង​ទីក្រុង Thu Dau Mot ខេត្ត Binh Duong ប្រទេស​វៀតណាម ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅលើ​តុ​មួយ ដែល​ត្រូវបាន​ដោត​ទៅនឹង​ហ្វ្រី​ជាប់​នឹង​ជញ្ជាំង បាន​បញ្ចេញ​ផ្សែង និង​ផ្កាភ្លើង​ដ៏​ខ្លាំងក្លា​ភ្លាមៗ ធ្វើ​ឲ្យ​បុគ្គលិក​ប្រុស​ម្នាក់​ក្នុងចំណោម​២​នាក់ និង​ថៅកែ​ស្រី​ហាង និង​អតិថិជន នាំគ្នា​រត់​ចេញពី​ក្នុង​ហាង​យ៉ាង​លឿន ដើម្បី​គេចផុត​ពី​កម្ទេច​ផ្កាភ្លើង​ដែល​ប៉ះទង្គិច​ដ៏​ឈឺចាប់​ដល់​ពួកគេ ។ ទោះយ៉ាងណា មានតែ​បុគ្គលិក​ប្រុស​ម្នាក់ ដែល​បាន​គ្រប់គ្រង​ធ្វើ​ឲ្យ​ស្ថានការណ៍​ផ្ទុះឡើង​នេះ​ស្ងប់​ទៅវិញ ហើយ​ពួកគេ​ក៏បាន​ត្រឡប់​ចូលមកក្នុង​ហាង​វិញ ដោយ​ពុំ​ទទួលរង​របួសធ្ងន់​ធ្ង​រ​នោះទេ ។​

​យោងតាម​អ្នក​បង្ហោះ​ឃ្លី​ប ហេតុការណ៍​នេះ​បង្កឡើង​ដោយសារ​ថ្ម​ទូរស័ព្ទ​មាន​បញ្ហា ។ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន បាន​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Soha.vn

spot_img
×