ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន នៅបឹងតាមោក លើផ្ទៃដី៧៥ហិកតា

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន នៅបឹងតាមោក លើផ្ទៃដី៧៥ហិកតា ដើម្បីផ្តល់ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើសម្រេចបាន៨០ភាគរយហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងពាក់ព័ន្ធនឹងសួនលំហែថ្មីនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា៖ ដើម្បីផលប្រយោជន៍ យើងបាននិងកំពុងរៀបចំជាសួនសាធារណៈនៅបឹងតាមោក ដោយយើងបានដាំដើមឈើបានយ៉ាងច្រើនដើម ជាមួយនិងយើងបានចាក់ដី រាប់លានគុបរួចហើយទីតាំងសួនសាធារណៈនៅបឹងតាមោក ក៏ត្រូវបានគេចង់ចែចូវច្រើនដែរ តែសម្តេច ថាមិនលក់ទេ ដោយទីតាំងនេះត្រូវទុកធ្វើជាសួនសាធារណៈសំរាប់ប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត។
សម្តេចបន្តថា សួនសាធារណៈនៅបឹងតាមោកនេះត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាំដើមឈើច្រើនហើយ ហើយបន្តិចទៀត នៅទីនោះនឹងរៀបចំជាកន្លែងបរិស្ថានសាធារណៈ ។ ដូច្នេះលំហរសាធារណៈវានិងកាន់តែមានច្រើនសំរាប់អ្នកភ្នំពេញ។ បើយករូបមន្តដូចផ្លូវថ្មើជើងចតុមុខ ថ្ងៃក្រោយកុំឱ្យពិបាកជិះទៅឆ្ងាយ អ្នកដើរលេងកំសាន្តត្រូវចែកគ្នា ទៅលេងកីឡានៅទីនោះ ដើម្បីសុខភាព។
គួរបញ្ជាក់ដែរថា៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានមានប្រសាសន៌ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ២០២៦ -២០៣០កាលពីថ្ងៃទី១៧សីហា២០២៦ថា៖ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>