ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមធនាគារពិភពលោកកៀគរទុនឯកជនបានក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញការបង្កើតការងារ

វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ — ក្រុមធនាគារពិភពលោក បានកៀគរទុនពីវិស័យឯកជនក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ហើយបានប្រកាសការធានាហិរញ្ញប្បទានសម្រាប់ការអភិឌ្ឍ ក្នុងកំណត់ត្រាបរិមាណដ៏ច្រើនបំផុត។ សកម្មភាពនេះបានឆ្លើយតបទៅនឹងគោលដៅដែលភាគហ៊ុនិក និងអតិថិជនចង់ឃើញជាច្រើនឆ្នាំមកហើយ នោះគឺការនាំយកទុនពីវិស័យឯកជនមកប្រើប្រាស់បន្ថែមទៀត ស្របគ្នាជាមួយនឹងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជំនាញរបស់ខ្លួននៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។

ដើមទុនឯកជនដែលក្រុមធនាគារពិភពលោកកៀគរបានលើកនេះ មានទំហំកើនឡើងជាងបីដងក្នុងរយៈពេលបួនឆ្នាំកន្លងមក គឺពី ចំនួន ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ១១២ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ ២០២៦។ ដោយបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ក្រុមធនាគារនេះ តួលេខសរុបនៃហិរញ្ញប្បទាន និងការកៀរគរធនធាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានកើនឡើងលើសពី ២០០ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំសារពើពន្ធ ២០២៦។

កំណើននេះមានលក្ខណៈទូលំទូលាយ។ ការកៀរគរដើមទុនឯកជនសម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បានកើនឡើងពី ១៤ ប៊ីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ៣៧ ប៊ីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៦ ដែលកើនឡើងជិតបី ដង។ ចំពោះប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់វិញ តួលេខនេះបានកើនឡើងពី ១២ ប៊ីលានដុល្លារ ទៅ ៥០ ប៊ីលានដុល្លារ ដែលជាការកើនឡើងជាងបួនដង។ នៅក្នុងប្រទេសដែលមានចំណូលទាប ដែលជាបរិការណ៍មួយក្នុងចំណោមបរិការណ៍ដែលមានការលំបាកបំផុតសម្រាប់ដើមទុនឯកជននោះ កម្រិតនៃការកៀរគរដើមទុនឯកជនត្រូវបានរក្សាទុកនៅប្រហែល ៣ ប៊ីលានដុល្លារ។ ទន្ទឹមនឹងនេះ នៅទូទាំងទ្វីបអាហ្វ្រិក ការកៀរគរដើមទុនឯកជនបានកើនឡើងពីប្រហែល ៩ ប៊ីលានដុល្លារទៅ ២២ ប៊ីលានដុល្លារ ដែលជាការកើនឡើងជិត ១៥០ ភាគរយ។

លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងរយៈពេលបីឆ្នាំនៅទូទាំងស្ថាប័នក្រុមធនាគារពិភពលោក ដើម្បីធ្វើការជាមួយផ្នែកឯកជនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយប្រែក្លាយដំណើរការការងារឱ្យកាន់តែឆាប់រហ័ស និងសាមញ្ញ, ពង្រឹងទំនាក់ទំនងរវាងផ្នែកសាធារណៈ និងផ្នែកឯកជនរបស់ស្ថាប័នឱ្យកាន់តែជិតស្និទ្ធ, និងការបង្កើនជម្រើសនៃឧបករណ៍នានាសម្រាប់វិនិយោគិន។ យើងបានសម្រួលការងាររបស់ការិយាល័យនៃក្រុមធនាគារពិភពលោកនៅក្នុងប្រទេសនីមួយៗឱ្យមានឯកភាពគ្នា ដោយបង្កើតឱ្យមាននូវចំណុចទាក់ទងតែមួយសម្រាប់ការងារទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយបានចាប់ផ្តើមរៀបចំយុទ្ធសាស្ត្ររួមមួយសម្រាប់ប្រទេសនីមួយៗ ដោយផ្អែកលើតម្រូវការ និងអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសនោះ។

គំនិតផ្តួចផ្តើម Private Sector Investment Lab បានបំពេញបន្ថែមដល់កិច្ចប្រឹងប្រែងនោះ ដោយបានជួយកំណត់ពីឧបសគ្គជាក់ស្តែងដែលរារាំងដល់ការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបានរៀបចំផែនការការងារដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ក្រុមធនាគារពិភពលោក បានអនុវត្តរបៀបវារៈនេះនៅទូទាំងស្ថាប័ន ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច និងបទប្បញ្ញត្តិ ការពង្រីកការធានា និងការផ្តល់ហិរញ្ញប្បទានជារូបិយបណ្ណក្នុងស្រុក ការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអត្រាប្តូរប្រាក់បរទេស ការបង្កើនឧបករណ៍វិនិយោគជាភាគហ៊ុន (equity tools) និងការជំរុញវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យវិនិយោគិនស្ថាប័នអាចចូលរួមវិនិយោគក្នុងកម្រិតធំបាន។

ក្រុមធនាគារពិភពលោក បានប្រកាសការធានាដែលមានតម្លៃសរុបជាង ២៥ ប៊ីលានដុល្លារ លើសគោលដៅប្រចាំឆ្នាំដែលមានចំនួន ២០ ប៊ីលានដុល្លារ និងមុនកាលកំណត់ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០៣០ ដល់ទៅ ៤ ឆ្នាំ។ កំណើននេះត្រូវបានជំរុញដោយ «វេទិកាធានារបស់ក្រុមធនាគារពិភពលោក» (World Bank Group Guarantee Platform)។ វេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ដើម្បីផ្តល់ជូនអតិថិជន និងវិនិយោគិននូវច្រកចូលតែមួយ និងមានភាពងាយស្រួលជាងមុន ក្នុងការទទួលបានផលិតផលធានាផ្សេងៗពីស្ថាប័នទាំងមូល។

លោក Ajay Banga ប្រធានក្រុមធនាគារពិភពលោក មានប្រសាសន៍ថា៖ «កាលពីបីឆ្នាំមុន ភាគហ៊ុនិក និងអតិថិជនរបស់យើងបានលើកឡើងច្បាស់ៗថា៖ ត្រូវតែប្រើប្រាស់ហិរញ្ញប្បទាន និងចំណេះដឹងរបស់ក្រុមធនាគារពិភពលោក ដើម្បីកៀរគរទុនឯកជនឱ្យបានកាន់តែច្រើន និងក្លាយជាដៃគូដ៏ល្អប្រសើរសម្រាប់ផ្នែកឯកជន។ យើងបានផ្លាស់ប្តូររបៀបធ្វើការងាររបស់យើងដើម្បីសម្រេចគោលដៅនេះ ដោយធ្វើឱ្យការងារកាន់តែឆាប់រហ័ស សាមញ្ញ និងមានឯកភាពគ្នាជាក្រុមធនាគារពិភពលោកតែមួយ។» លោក Banga បានគូសបញ្ជាក់ទៀតថា៖ «ជាលទ្ធផល គឺយើងបានកៀរគរទុនបានចំនួន ១១២ ប៊ីលានដុល្លារ នៅឆ្នាំនេះ ដែលជាចំនួនច្រើនជាងបីដងធៀបនឹងពេលដែលយើងចាប់ផ្តើម។ ប៉ុន្តែតួលេខនេះមានសារៈសំខាន់លុះត្រាតែទុនទាំងនោះត្រូវបានបញ្ជូនទៅកាន់កន្លែងណាដែលអាចបង្កើតឱកាស និងការងារបាន។ នោះហើយគឺជាកិច្ចការដែលត្រូវបន្តធ្វើនៅពេលខាងមុខ៖ បន្តលុបបំបាត់ឧបសគ្គនានា បន្តពង្រីកបណ្តាញវិនិយោគិនរក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>