ខេត្តបាត់ដំបង៖ករណីរថភ្លើងក្រឡាច់ផ្លូវ បណ្តាលអោយក្រឡាប់ប្រេងម៉ាស៊ូតចោលអស់មួយចំនួន នៅចំណុចភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ដែលហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ចូន បានមានប្រសាសន៍ថា ប្រយ័ត្នគ្រោះថ្នាក់…!សូមបងប្អូនប្រជាពលរដ្ឋកុំចូលទៅដងទៅដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅប្រហែលម៉ោង១២:៣៧នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងលេខ៦៦៩៧ ដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូរ និងប្រេងសាំងចំនួន១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេឡាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្តបាត់ដំបង ជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូរប្រេងចំនួន៤ទូរ បានក្រឡាប់ ក្នុងនោះមានទូរប្រេងម៉ាស៊ូត ៣ទូរ(លេខ០៩,លេខ១២ និងលេខ១៣ និងទូរសាំង១ទូរ( លេខ ១៤)។
របាយការណ៍បឋម៖ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ គ្រាន់តែខូចខាតផ្លូវដែកនៅចំណុចនោះ។
នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការងារជាមួយក្រុមហ៊ុន Royal Railway Cambodia លើបញ្ហានេះ។
ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រៀមប្រចាំការនៅទីតាំងកើតហេតុ ដើម្បីអន្តាគមន៍ក្រែងមានការហេតុការណ៍អគ្គិភ័យឆាបឆេះកើតឡើង។
សូមបងប្អូនប្រជាពលរដ្ឋ កុំនាំគ្នាចូលទៅដងទៅដួសប្រេងដែលកំពប់ចេញពីទូររថភ្លើង ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងរំខានការងាររបស់អាជ្ញាធរ និងសមត្ថកិច្ច។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះអន្តរាគមន៍ និងទប់ស្កាត់ក្នុងឧបទ្ទវហេតុក្រឡាប់រថភ្លើងដឹកប្រេងឥន្ធនៈ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ មេត្តាកុំបង្កាត់ភ្លើង បិទហ្គាសដាំស្ល និងបិទគប់ភ្លើងជាបណ្ដោះអាសន្ន ព្រោះអាចបង្កគ្រោះដោយយថាហេតុ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។រក្សាសិទ្ធិដោយ ៖សុទ្ធលី























