ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុការណ៍ករណីគ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនធ្លាក់ក្រោមផ្លូវ

កំពង់ស្ពឺ៖​ ករណីរថយន្ដធ្លាក់ផ្លូវ​ល្បឿនលឿន​ ត្រង់ចំណុចគីឡូម៉ែត្រ៩៤+៦០០ ទិសដៅព្រះសីហនុ-ភ្នំពេ​ញ ស្ថិតក្នុងភូមិទី៦ ឃុំយាយ​ម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២​០​២៦ ។ តាមសមត្ថកិច្ចប្រចាំការផ្លូវ​ល្បឿនលឿនមានរថយន្ត១​គ្រឿ​ង ម៉ាកTOYOTA PRIUS ពណ៌ទឹក​ប្រាក់ ពាក់ផ្លាក​លេខភ្នំពេញ​2C​M​-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំ​រោង ស្រុកបន្ទាយមាស ខេត្តកំពត​ជារថយន្ដរត់ឈ្នួល​ដឹកភ្ញៀវ១នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិ​ខិ​តឆ្លងដែនលេខ​P1629466D ស្នាក់នៅខេត្តព្រះសី​ហនុ ។

មុនកេីតហេតុរថយន្ដបេីកបរពីទិសខាងលិចទៅទិសខា​ងកេីតលុះដល់ចំណុចខាងលើបានរេចង្កូតទៅខា​ងស្ដាំដៃរួចបានបុករនាំងដែកសុវត្ថិភាពផ្លូវល្បឿនលឿនប​ណ្ដាលឲ្យរថយន្ដបោះពួយធ្លាក់ចុះក្រោមផ្លូវ​ល្បឿនលឿ​ន​បណ្ដាលឱ្យគ្រោះថ្នាក់អ្នកដំណេីរ​ និងខូចខាតសម្ភារ
-ស្រ្ដីជនជាតិ​ ហ្វីលីពីនរងរបួសធ្ងន់ត្រូវបានក្រុមការងារនិងសមត្ថកិច្ចជួយអន្ដរាគមន៍បញ្ជូនទៅកាន់​មន្ទីរពេទ្យដេីម្បីជួយសង្គ្រោះនៅរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អអិការនគរបាលស្រុកភ្នំស្រួចបាន​ទទួលអ្នកបេីកបររថយន្តខាងលេីនិងរថយន្ដយកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចាត់ការតាមនីតិវិធីប​ន្ដ។

បេីកបរដោយការប្រុងប្រយ័ត្ន​ សុវត្ថិភាពខ្ពស់​ រួចផុតពីគ្រោះថ្នាក់នេះជាពាក្យដែលត្រូវ​ ទន្ទេញជាប់គ្រប់ពេ​លមុនចេញដំណេីរ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>