ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ ក៏ដូចជា ការទាក់ទាញលំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់ឆ្នេរក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ក្រសួង ទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណ ឆ្នេរនៅចន្លោះពីស្ពានថ្មី ដល់ស្ពានចាស់(រូបសំណាកបាតដៃ) ខេត្តកំពត។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ (១) លើកកម្ពស់ និងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍តំបន់ឆ្នេរ និងជំរុញសក្តានុពលទេសចរណ៍គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ (២) ជំរុញសេដ្ឋកិច្ច មូលដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយបង្កើនឱកាសការងារ និងប្រភពចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និង(៣) ចូលរួមគាំទ្រ និងផ្សព្វផ្សាយ “យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២
ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធម ក្រសួងទេសចរណ៍ក៏បានរៀបចំនូវកម្មវិធីអម ដូចខាងក្រោម៖
- កម្មវិធីការបង្ហាញស្នាដៃចម្អិន និងពិព័រណ៍ម្ហូបអាហារ ស្តង់ពិព័រណ៍ផលិតផល មុខម្ហូបប្រចាំតំបន់ដ៏មាន ឱជារស ផ្លែឈើធម្មជាតិប្រចាំរដូវកាល និងផលិតផលកែច្នៃរបស់សហគមន៍មូលដ្ឋាន
- សិក្ខាសាលាស្តីពី សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង» – កម្មវិធីកីឡាទេសចរណ៍ “ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង”
- កម្មវិធី ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦
- កម្មវិធីសម្តែងទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគុំតន្ត្រី។រក្សាសិទ្ធិដោយ ៖សុទ្ធលី






