Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់ទោស​អតីត​ឧកញ៉ា​ផ្កាយ​៣ ហូរ ចំរើន ដាក់គុក ១៨ ខែ ពី​បទ​បាញ់​គំរាម​បាញ់​ប្រពន្ធ​

spot_img

​ភ្នំពេញ ​៖ អតីត​ឧកញ៉ា​ផ្កាយ​៣ ហូរ ចំរើន ត្រូវបាន​ចៅក្រម​កាត់​ឲ្យ​ជាប់គុក​រយ​: ពេល​១៨ ខែ​ព្រោះតែ​ជនជាប់ចោទ បាន​ប្រើប្រាស់​អាវុធ បាញ់បោះ​គំរាម​សម្លាប់​ប្រពន្ធ នៅក្នុង​ភូមិ​គ្រឹះ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន នៅក្បែរ​គុក​ព្រៃ​ស កាល​ពី​ក្រោយ​ពេល​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​ដោយ​មាន​ការស្រាវជ្រាវ និង​រកឃើញ​ថា ជនជាប់ចោទ ហូរ ចំរើន ពិតជា​បាន​បាញ់​គំរាម​សម្លាប់​ប្រពន្ធ​មែន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​ប្តឹង​ទៅ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ ដើម្បី​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​។​

​អតីត​ឧកញ៉ា​ផ្កាយ​៣ ហូរ ចំរើន​រូបនេះ ក៏​ជាប់​បណ្តឹង​ជាច្រើន​ករណី​ទៀត ដែល​ជនបរទេស​ជាច្រើន​នាក់ បាន​ប្តឹង​ពី​បទ​កិបកេង​លុយ​ជាប់​រយ​លាន​ដុល្លារ ពី​ដៃគូ​រកស៊ី​ចូល​ហ៊ុន​គ្នា ហើយ​នៅពេលនេះ​តុលាការ​កំពុង​បន្ត​សំណុំរឿង​នេះ​ផង​ដែរ​៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×