Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផ្តល់​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ដល់​បុគ្គលិក បើ​គេ​ឈប់​ធ្វើ​រឿងនេះ​ ​នៅ​កន្លែង​ការងារ​

​ជាទូទៅ បុគ្គលិក​បំរើការ​ទាំង​អស់ តែងតែ​ចង់បាន​ពេលវេលា​ឈប់សម្រាក​ច្រើន ហើយ​នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​ជប៉ុន សម្រេច​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ឈប់សម្រាក ៦​ថ្ងៃ​បន្ថែម ប្រសិន​ជា​ពួកគេ​ឈប់​ធ្វើ​រឿង​មួយ​នេះ​នៅ​កន្លែង​ការងារ​។​

​លោក Takao Asuka នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Piala Inc. ត្រូវបាន​គេ​ចុះផ្សាយ​ថា បានសម្រេច ឲ្យ​បុគ្គលិក​ដែល​មិន​ជក់បារី បាន​ឈប់សម្រាក ៦​ថ្ងៃ​បន្ថែម ហើយ​ការអនុវត្ត​នេះ​ ​បាន​ដាក់​ចូល​ក្នុង​គោលនយោបាយ​របស់​ក្រុមហ៊ុន​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​អនុវត្ត​គោលការណ៍​នេះ បន្ទាប់​ពី​បុគ្គលិក​ដែល​មិន​ជក់បារី បានធ្វើការ​ត្អូញត្អែរថា ការ​សម្រាក​ដើម្បី​ជក់បារី (Smoking break) បាន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ក្រុមហ៊ុន ដោយសារ​តែ​បុគ្គលិក​ជក់បារី ត្រូវ​ចំណាយ​​ពេល ១៥​នាទី ដើម្បី​ធ្វើ​ដំណើរ​ទៅមកៗ រក​កន្លែង​ជក់បារី​។​

​បន្ទាប់ពី​មាន​បុគ្គលិ​ធ្វើការ​បញ្ចេញមតិ​ដាក់​ក្នុង​ប្រអប់​បញ្ចេញ​មតិ លោក Hirotaka អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បញ្ជាក់ថា “​ចៅហ្វាយ​របស់​យើង​បានឃើញ​ការបញ្ចេញមតិ​នោះ និង​បាន​យល់ស្រប ដូច្នេះ​ពួក​យើង​បាន​សម្រេច​ផ្តល់​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ដល់​អ្នក​ដែល​មិន​​ជក់បារី ដើម្បី​ប៉ះប៉ូវ​ដល់​ពួកគេ​”​។​

​ការអនុវត្ត​គោលការណ៍​នោះ​ទទួល​បាន​ជោគជ័យ ចាប់តាំងពី​ថ្ងៃ​ទី ១​មក​ម្លេះ ហើយ​រហូត​មកដល់​​ពេលនេះ បុគ្គលិក​ចំនួន ៣០​នាក់​នៃ​បុគ្គលិក​ទាំងអស់ បាន​ឈប់​ជក់​បារី​នៅ​កន្លែងធ្វើការ ហើយ​យ៉ាងតិច ៤​នាក់​បាន​ផ្តាច់​បារី​បានសម្រេច​៕ សុភ័ក្ត្រ

 

​ប្រភព​៖ Good Times

×