Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​បញ្ចប់​ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី​

​ភ្នំពេញ​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ជា​សាធារណៈ បញ្ចប់​ការស្រាវជ្រាវ​លើ​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដែល​កាត់​ចេញពី​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី ហើយ​សម្តេច​ចារ​អក្សរ​ក្រហម​ថា​ប្រញាប់​ងាប់​ទៅណា​? ដើម្បី​បញ្ចប់​ការបង្កើត​ខេត្ត​ថ្មី​នេះ​។​

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នរណា​មក​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី ដោយ​ចំណារ​អក្សរ​ក្រហម​ថា ប្រញាប់​ងាប់​ទៅណា ? ឯង​មិន​ទាន់​ធ្វើ​អី​ផង សម្រេច​បង្កើត ឬ​មិន​បង្កើត​ផង វា​ចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ​។ ឥឡូវនេះ​រាលដាល់​ដល់​ស្ថាប័ន ហើយ​ត្រូវ​ធ្វើ គឺ​ធ្វើ​ឲ្យបាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា ហើយ​ចែក​ខេត្ត​ជា​ពីរ គឺ​លោក​ឯង​ជា​អនុខេត្ត គឺ​ត្រូវ​ធ្វើ​ជា​ចៅហ្វាយខេត្ត​នោះ ។ ឥឡូវ ឈប់ នៅ​ឲ្យ​ស្ងៀម បាន​ហើយ ក្រសួង​មហាផ្ទៃ​បិទ​កុំព្យូទ័រ​ចោល​អស់​ហើយ កុំ​ធ្វើ​អ្វី​តទៅទៀត ខ្ញុំ​គ្មាន​ពេល​ស៊ីញ៉េ​ស្អី​ទេ ។ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវយក​សេចក្តី​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​នា​ថ្ងៃនេះ ចេញ ស​.​ជ​.​ណ មួយ បញ្ចប់​ការស្រាវជ្រាវ លើ​ការបែងចែក​ខេត្ត​កណ្តាល និង​ខេត្ត​មណ្ឌលគិរី ។ រឿងនេះ ត្រូវ​ធ្វើ​ឲ្យ​ឆាប់​ចប់ ខ្ញុំ​រវល់​ណាស់​។​

​សម្តេច​តេជោ បាន​បន្ថែមថា អា​ក្រុម​ខិលខូច​មួយចំនួន ដែល​ចាប់ផ្តើម​ផ្គូផ្គង យក​លុយ​គ្នា ត្រូវ​តាម​ទារ​លុយ​ត្រឡប់មកវិញ​
​សម្តេច​​បញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី ហើយ​អា​អ្នក​រត់ការ​ស៊ីលុយ​គេ ឱ្យ​លុយ​គេ​វិញ​ទៅ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ខ្ញុំ​ស្មានតែ​ទៅ​ពិភាក្សា​ស្ងាត់ៗ ដូច​កាល​ពី​បំបែក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សិក្សា​មើល​ពី​រដ្ឋបាល​ដែនដី អំពី​ភាពលំបាក និង​ភាពងាយស្រួល​យ៉ាងម៉េច នៅពេលដែល​យើង​បំបែក​ទៅ ហើយ​ស្រាប់តែ​យកទៅ មិន​ដល់​២៤​ម៉ោង​ផង ស្រាប់​ចេញផ្សាយ​បាត់ ទើបបាន​ជា​កើត​រឿង​នេះ​ឡើង ប៉ុន្តែ​ឥឡូវ​ចប់​ហើយ​៕ ដោយ​ ៖ ​កូឡាប​

×