Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោង​២​នាក់​ថែមទៀត ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​៤​តុលា រួច​ត្រូវបាន​បញ្ជូន​មកកាន់​ក្រសួងមហាផ្ទៃ​។ នៅ​រសៀល​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។ ដូច្នេះ​មនុស្ស​ចំនួន​១១​នាក់​ហើយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់ មានបំណង​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សូមបញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អឹម វណ្ណៈ បាន​សម្រច​ឃុំខ្លួន​បុរស​ជាប់​សង្ស័យ​ជា​មេខ្លោង​ធំ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន​ហើយ​។ ការសម្រេច​ឃុំខ្លួន ធ្វើឡើង​បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុ សុភ័ក្ត្រ ចោទប្រកាន់​ជន​នេះ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​៖ ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ​តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនសង្ស័យ​ជា​មេខ្លោង​រូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ​៤២​ឆ្នាំ ឈ្មោះ​ហៅ​ក្រៅ ថង ឌី នៅ​ភូមិ​កំ​ប្រាក់ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជា​សមាជិក​ចលនារ​ណ​សិរ្យ​រំដោះ​ជាតិ​ខ្មែរ​។ ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល​ដកហូត​បាន កាំភ្លើង AK ៤៧​មួ​យ​ដើម​, អាវុធ​ខ្លី​មួយ​ដើម​, គ្រាប់បែក​៤​គ្រាប់​, កាមេរ៉ា​១​គ្រឿង​, កំព្យូទ័រ​១​គ្រឿង​, ម្សៅ​ក្រាម​ពណ៌​ស​១​គីឡូក្រាម​, ម្សៅ​ពណ៌​លឿង​១​គីឡូក្រាម​, កាំ​ជ្រូច​ដែល​អាច​កែច្នៃ​ធ្វើ​គ្រាប់បែក​, កែវ​ឆ្លុះ​៣​គ្រឿង និង​លិខិតឆ្លងដែន​១​។​

​ជន​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច បើក​ចាប់ខ្លួនបាន នៅ​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ទឹកដី​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​បក្ខពួក​របស់​គេ​ចំនួន​៨​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​ពោធិ៍សាត់ ជាមួយ​នឹង​ការដកហូត​អាវុធ​ជិត​៣០​ដើម ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូតមក​។​

​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្នៅ ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស នៅពេល​ក្រោយ ក្រោម​ការចោទប្រកាន់​២​បទល្មើស​ដូច​គ្នា គឺ​បទ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​៖​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×