តាម Science News ថ្មីៗនេះ បុរាណវិទូបានរកឃើញកាំបិតមួយធ្វើពីឆ្អឹងសត្វ ដែលឆ្លងកាត់ការវិភាគឲ្យដឹងថា វាមានអាយុកាលប្រមាណ ៩០.០០០ឆ្នាំហើយ ហើយត្រូវបានមនុស្សសម័យបុព្វកាលបន្សល់ទុកក្នុងល្អាងភ្នំនៅ Moroco ។
កាំបិតមានអាយុកាល ៩០.០០០ឆ្នាំ ត្រូវបានរកឃើញនៅ Moroco ។
កាំបិត “ឆ្អឹង” នេះ ជាឧបករណ៍បុរាណបំផុត នៃវប្បធម៌ Aterian ក្នុងសម័យកាលយុគ្គថ្មកណ្តាល ។
តាមការវាយតម្លៃរបស់បណ្ឌិត Silvia Bello នៃវិទ្យាស្ថានសារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិក្រុងឡុង (អង់គ្លេស) នោះ មនុស្សលោកបានចេះធ្វើឧបករណ៍ផ្សេងៗពីឆ្អឹងសត្វតាំងពី ១០០.០០០ឆ្នាំមុនម្លេះ ។
ផ្អែកតាមទម្រង់ និងជ្រុងសំលាងមុតរបស់កាំបិតនេះ គឺវាសម្រាប់មនុស្សបុព្វកាលប្រើកាត់វត្ថុទន់ៗដោយស្វិត ៕ លីសា