ភ្ញៀវទេសចរ មកដល់អាកាសយានដ្ឋាន New Zealand អាចទិញបានដបផ្ទុកខ្យល់បរិសុទ្ធ ត្រូវបានផ្សាយពាណិជ្ជកម្មថា ជាខ្យល់នៃតំបន់ភ្នំ Alps ។
ដបខ្យល់បរិសុទ្ធរបស់ New Zealand ត្រូវបានដាក់តាំងលក់ ។
ដបខ្យល់បរិសុទ្ធ ដែលថាត្រូវបានយកពីជ្រលងភ្នំ Alps ក្នុងដែនដី New Zealand ចំនួន៤ដប មានតម្លៃជិត… ១០០ដុល្លារឯណោះ ។
តាមក្រុមហ៊ុន Kiwiana ដែលផលិត “ខ្យល់ New Zealand បរិសុទ្ធ” ឲ្យដឹងថា គេ “ប្រមូលយក” ចរន្តខ្យល់បរិសុទ្ធបំផុតពីកំពូលភ្នំខ្ពស់ៗ ក្នុងជ្រលងភ្នំ Alps -មានព្រិលធ្លាក់គ្រប់រដូវ ហើយនៅឆ្ងាយពីភាពអ៊ូរអររបស់មនុស្ស មកផ្ទុកក្នុងបំណងខ្យល់ដែលគេដាក់លក់ ។
បំពង់នីមួយៗត្រូវបានបំពាក់បន្ថែមម៉ាស់មុខ សម្រាប់ដកដង្ហើម ហើយអ្នកវិញអាចធូរស្បើយអារម្មណ៍ និងផលិតផលនេះ -តាមការអះអាងរបស់ក្រុមហ៊ុន Kiwiana (!) ៕ ចន្ទ្រា