ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃព័ត៌មានមិនពិត ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ

ភ្នំពេញ ៖ នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។ ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជូន សាធារណជនថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និង ទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។នេះបើតាមសេចក្តីថ្លែងការណ៍ធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី២ខែតុលាឆ្នាំ២០២៦នេះ។

ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ធនាគារជាតិនៃកម្ពុជាសូម អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ។

អាស្រ័យហេតុនេះ សូមសាធារណជនជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ និងគួរធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេស ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម