Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​កំពង់ឆ្នាំង​៖​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់ត្រឡាច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​​បទ​រក្សាទុក ជួញដូរ និង ប្រើប្រាស់​​សារធាតុ​ញៀន ។​​ជនសង្ស័យ​ឈ្មោះ​ស៊ឹម សារឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់ត្នោត​ ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ជននេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេ​ម៉ោង​១៥​និង​៣០​នាទី​រសៀល​​ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួម​មាន ៖ ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់ ទូរ​សព្ទ័​ដៃ​១​គ្រឿង ពូថៅ​១ និង ឧ​បករ​សំរាប់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​៕ ដោយ​៖​ចៅ សន​