Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​៩​ខែ​នា​ឆ្នាំ​២០១៨ កើនឡើង​ធៀប​នឹង​៩​ខែ​ដើមឆ្នាំ​២០១៧

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​៩​ខែ នា​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​១,៦១០,២៦៩​នាក់ មានការ​កើនឡើង ៦.៥៦​ភាគរយ ធៀប​នឹង ៩​ខែ​ដើមឆ្នាំ​២០១៧ ដែលមាន​ចំនួន ១,៥១១,០១៩​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,១៩៥,៤៤០​នាក់ និង​អន្តរជាតិ​មាន​ចំនួន ៤១៤,៨២៩​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា (AKP) ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​តាំង សុ​ចិត្ត​គ្រឹ​ស្ បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​ថា ក្នុង​រយ​:​ពេល ៩​ខែ​ដើម ឆ្នាំ​២០១៨ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​ចំនួន ១.៦១០.២៦៩​នាក់ មានការ​កើនឡើង ៦.៥៦​ភាគរយ ធៀប​នឹង ៩​ខែ​ដើមឆ្នាំ​២០១៧ មាន​ចំនួន (១.៥១១,០១៩​នាក់​)​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១.១៩៥.៤៤០​នាក់ កើនឡើង ២.៧២​ភាគរយ ធៀប​នឹង​រយ​:​ពេក​ដូចគ្នា ៩​ខែ ឆ្នាំ​២០១៧ មាន (១.១៦៣.៧៤៩​នាក់​) អន្តរជាតិ​មាន​ចំនួន ៤១៤.៨២៩​នាក់ កើន​១៩.៤៥​គាគ​រយ ធៀប​នឹង ៩​ខែ ឆ្នាំ​២០១៧ (៣៤៧.២៧០​នាក់​)​។​

​របាយការណ៍​របស់​ក្រសួង​ទេសចរ​ចេញផ្សាយ​កាលពីដើម​ខែកញ្ញា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន ១,១ លាន​នាក់ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ដែល​កើន ៧២,៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅ​ដឹង​ឆ្នាំ​២០១៧​។​

​តាម​នោះ​ទីផ្សារ​ភ្ញៀវ​សំខាន់ ១០​ប្រទេស​មានដូចជា ភ្ញៀវទេសចរ​ចិន​នាំមុខគេ មាន​ចំនួន ១៣០.៦៤៤​នាក់ កើន​៣៨.៥៤​ភាគរយ​, វៀតណាម ២៨.៧៨៧​នាក់ កើន ៩.៣៦​ភាគរយ , អង់គ្លេស ២៥.៣៩៧​នាក់ ថយចុះ ២.៨២​ភាគរយ​, រុស្ស៊ី ២៤.៧២២​នាក់ កើន ២៣.១៣​ភាគរយ​, បារាំង ២៣.៤១៧​នាក់ ថយចុះ ១៣.៩៤ ភាគរយ​, អូស្ត្រាលី ២៣.៧០៩​នាក់ ថយចុះ ៣.៥៣​ភាគរយ​, អាម៉េរិក ២៣.១៦៦​នាក់ ថយចុះ ៤.៤០​ភាគរយ​, ថៃ ២១.៧៦៥​នាក់ កើន​៣៨.០៥​ភាគរយ​, អាល្លឺម៉ង់ ២១.២៩៣​នាក់ កើន ៣.៣៧​ភាគរយ​, ម៉ាឡេស៊ី ១៣.៣៩៩​នាក់ កើន ៧៣១.៧១​នាក់​។​

​លោក ថោង ខុន​រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​យ៉ាងហោចណាស់ ១,៧ លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៨ ហើយ​កើន​ឡើងដល់ ២,៥ លាន​នាក់​នៅក្នុង​ឆ្នាំ ២០២០​។ ក្នុង​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទស​ចរ​បរទេស​មក​ទស្សនា​កម្ពុជា​ចំនួន​៥, ៦​លាន ក្នុងនោះ​មាន​ទេសចរ​ចិន ១,២១ លាន​នាក់ ហើយ​ទទួលបាន​ចំណូល​បាន​៣,៦​ពាន់​លាន​ដុល្លារ​៕ បូព៌ា​

×