Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​របប​អាហារ​ឥន្ទធនូ​» អាចជួយ​អ្នក​បញ្ចុះទម្ងន់ និង​កែប្រែ​សុខភាព​ឲ្យ​ប្រសើរឡើង​

​យើងទាំងអស់គ្នា​សុទ្ធតែ​ចង់​មាន​រូបរាង​ស្តើង ស្អាត និង​មាន​សុខភាព​ល្អ ។ នោះ​គឺជា​មូលហេតុ​ដែល​យើង​តែង​ស្វែងរក​របប​អាហារ​ណា​ឲ្យ​សមស្រប​បំផុត​សម្រាប់​ខ្លួន ។ មនុស្ស​មួយចំនួន​បាន​ប្រកាន់យក​របប​អាហារ​តម​យ៉ាង​តឹងរ៉ឹង ដើម្បី​ឆាប់​ទទួលបាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់ តែ​បែរជា​មិនល្អ​សម្រាប់​សុខភាព​ទូទៅ ។

fruit and vegetable rainbow

​របប​អាហារ​ដ៏​សាមញ្ញ​មួយ​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ផង និង​ជួយ​បញ្ចុះទម្ងន់​យ៉ាង​ប្រសិទ្ធភាព​ផង ត្រូវបាន​អ្នកជំនាញ​ការលើកឡើង នោះ​គឺ «​របប​អាហារ​ឥន្ទធនូ​» ។​

​គោលការណ៍​ដ៏​សាមញ្ញ និង​ងាយ​ចាំ​បំផុត​របស់​របប​អាហារ​ឥន្ទធនូ​គឺៈ ផ្លែឈើ និង​បន្លែ ៥ មុខ ជាមួយនឹង ៥ ពណ៌​ក្នុង​១​ថ្ងៃ​។​

​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈ​អាល់​កា​ឡាំង​ក្នុង​ផ្លែឈើ និង​បន្លែ អាច​បន្ថយ​ហានិភ័យ​មហារីក​, ជំនួយ​សាច់ដុំ​ឆ្អឹង ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ។ របប​អាហារ​នេះ​ក៏​ត្រូវបាន​ចាត់ទុកថា មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ប្រសើរឡើង​សុខភាព​សរសៃឈាម​បេះដូង​, បង្កើន​មុខងារ​ខួរក្បាល​, សម្រួល​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​, ព្យាបាល​ឈឺ​ខ្នង​… ។​

​ពពួក​ផ្លែឈើ និង​បន្លែ​ពណ៌​ផ្សេងៗ​គ្នា ផ្ទុក​សារជាតិ​ជីវជាតិ​ខុសគ្នា ។ នោះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​បរិភោគ​អាហារ​មាន​ពណ៌​ផ្សេងៗ​គ្នា​ជាប្រចាំ ។​

​តាម​បណ្ឌិត Annemarie Colbin ទីប្រឹក្សា​របស់គេ​ទំព័រ Food and Healing.com : គោលការណ៍​សាមញ្ញ និង​ងាយ​បំផុត​របស់​របប​អាហារ​ឥន្ទធនូ គឺ​បរិភោគ​បន្លែ​ផ្លែឈើ ៥ មុខ ជាមួយនឹង ៥ ពណ៌ (​ក្រហម​, លឿង និង​ទឹកក្រូច​, ស​, បៃតង​, ខៀវ និង​ស្វាយ​) រាល់ថ្ងៃ ។​

– ក្រុម​អាហារ​ពណ៌​ក្រហម​រួមមាន​៖ ស្ត្រ​បឺ​រី​, ឪឡឹក​, ប៉េងប៉ោះ​, ក្រូចថ្លុង​ក្រហម​, ឆៃថាវ​ក្រហម​, ម្ទេស​ប្លោក​ក្រហម​… ។ ពណ៌​ក្រហម​សម្បូរ​សារជាតិ lycopene និង betacycin: ល្អ​សម្រាប់​សរសៃឈាម​, ទប់ស្កាត់​ជំងឺ Alzheimer, ល្អ​សម្រាប់​បេះដូង​, បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​, ការពារ​ស្បែក ។

– ក្រុម​អហារ​ពណ៌​លឿង និង​ទឹកក្រូច រួមមាន​៖ ក្រូចឆ្មារ​, ការ៉ុត​, ល្ពៅ​, ម្ទេស​ប្លោក​លឿង​, ពោត​, ម្នាស់​… ។ ពណ៌​លឿង និង​ទឹកក្រូច សម្បូរ​សារជាតិ lutein និង beta carotine: អាចជួយ​ការពារ​ភ្នែក​, ល្អ​សម្រាប់​សន្លាក់​, បង្ការ​មហារីក​, បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​, ល្អ​សម្រាប់​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​

– ក្រុម​អាហារ​ពណ៌​ស រួមមាន​៖ ផ្កា​ខាត់ណា​, ខ្ទឹមបារាំង​, ឆៃថាវ​, ខ្ទឹមស​… ។ ពណ៌​ស សម្បូរ​សារជាតិ Xanthone និង Allicin ល្អ​សម្រាប់​សរសៃឈាម​បេះដូង​, ការពារ​ក្រពះ​, ល្អ​សម្រាប់​ផ្លូវ​ពោះវៀន​, បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​, ល្អ​សម្រាប់​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​

– ក្រុម​អាហារ​ពណ៌​បៃតង រួមមាន​៖ ពួយ​ឡេង​, ត្រសក់​, ឃិនឆាយ​, ទំពាំង​បារាំង​, ផ្លែ​ប៊័រ​, គី​វី​, ផ្កា​ស្ពៃខៀវ​… ពណ៌​បៃ តង​សម្បូរ​សារជាតិ Chlorophyll ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​, ការពារ​ភ្នែក​, ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​, ទប់ស្កាត់​ភាពចំណាស់​, បង្ការ​មហារីក ។​

– ក្រុម​អាហារ​ពណ៌​ខៀវ និង​ស្វាយ​រួមមាន​៖ ស្ពៃក្តោប​ស្វាយ​, ប៉េងប៉ោះ​ខ្មៅ​, ត្រប់​ស្វាយ​, ផ្លែ​ប្ល៊ូ​បឺ​រី​, ទំពាំងបាយជូរ​ស្វាយ​… ពណ៌​ខៀវ និង​ស្វាយ សម្បូរ​សារជាតិ Anthocyanin: ល្អ​សម្រាប់​សរសៃឈាម​, ល្អ​សម្រាប់​បេះដូង​, បង្ការ​ការពុល​អាហារ​, ការពារ​កោសិកា​, ជួយ​ឲ្យ​សក់​រឹងមាំ ៕ លីសា

×