Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះកាន់​តែបរិភោគ​កាន់តែ «ចិញ្ចឹម»​ មហារីក

ពួកអ្នកជំនាញការ​ឲ្យដឹងថា ជាងពាក់កណ្តាល​នៃករណី​មហារីក​ អាច​បង្ការ​បញ្ចៀស​បានពេល​ផ្លាស់​របៀបរស់នៅ​ និងរបបអាហារ

មូលហេតុ​បង្កមហារីក​ត្រូវបានចាត់ទុកថា ដោយសារភាពមិន​ប្រក្រតី​ពីខាងក្នុង​សរីរាង្គ (មាន​ជាង ១០%), ជាង ៨០% នៃជំងឺមហារីក​មានពាក់ព័ន្ធ​ដល់​កត្តា​បរិស្ថានរស់នៅរួមមាន៖ របៀប​រស់នៅ​ខ្វះវិទ្យាសាស្រ្ត​, ទម្លាប់​អាក្រក់​ដូច​ជាជក់បារី ទទួល​ទានស្រា​, របបអាហារ​មិនសុវត្ថិភាព,… ។

ខាងក្រោមនេះ ជាអាហារ​ដែលអ្នកគួរ​ចៀសកាន់តែឆ្ងាយ​កាន់តែ​ល្អ ប្រសិន​មិនចង់​ចិញ្ចឹម​មហារីក​ឲ្យរីក​ចម្រើន ។

. អាហារ​ប្រែ​ប្រួលហ្សែន៖ អាហារ​នេះកំពុង​វាយលុក​នៅលើទីផ្សារ​ក្នុងល្បឿន​គួរ​ឲ្យប្រកាស​អាសន្ន ។

. ពោតលីងក្នុង​ម៉ាយក្រូវ៉េវ៖ ពុំត្រឹម​តែគ្រាប់ពោត និង​ប្រេង​ប្រើប្រាស់​មានលទ្ធភាព​ជាអាហារ​ប្រែប្រួល​ហ្សែន តែផ្សេង​ចេញពី​ក្លិន​ប៊័រ​សិប្បនិម្មិតផ្ទុក diacetyl ក៏គ្រោះថ្នាក់​ចំពោះមនុស្ស​ ។

. អាហារ​កំប៉ុង៖ មូលហេតុ​ចម្បង គឺ​នៅសម្បក​កំប៉ុង​ផ្ទុក​សារជាតិ bisphenol – A (BPA) ត្រូវបានបញ្ជាក់​ថា អាចផ្លាស់ប្តូរ​កោសិកា​ខួរក្បាល, ធ្វើឲ្យប្រែប្រួល​រចនាសម្ព័ន្ធ​ហ្សែន ។

. សាច់អាំង៖ ពួក​អ្នកវិទ្យាសាស្រ្ត​រកឃើញថា ពេលសាច់​ប្រាស្រ័យ​ជាមួយ​អណ្តាត​ភ្លើងនៅសីតុណ្ហភាពខ្ពស់ នឹងបង្កើត​ជា HCAs និង PAHs ។ នេះជាសារជាតិ​ងាយឥទ្ធិពល​ទៅលើ​កោសិកា​បង្កមហារីក ។ សាច់ក្រហម​ពេលអាំង​នឹងផ្លាស់ប្តូរ​រចនា​សម្ព័ន្ធគីមី និងម៉ូលេគុល​របស់សាច់ ។

. ស្ករចម្រាញ់៖ គឺជាប្រភព​បង្កការ​កើនឡើង​អាំង​ស៊ុយលីន និងជំរុញ​ការរីក​ចម្រើន​របស់កោសិកា​មហារីក ។

. អាហា​រត្រាំ, ជ្រក់ និង​រោលផ្សែង៖ ផលិត​ផលទាំងនេះ​តែង​ផ្ទុក​សារជាតិថែទាំ​ដូច​ជានីដ្រាត​ ដើម្បី​អូសបន្លាយ​ពេលវេលាប្រើប្រាស់ ។

. សូដា និងភេសជ្ជៈមានហ្គាស៖ ភេសជ្ជៈនេះមិនផ្គត់ផ្គង់​តម្លៃជីវជាតិ​ និងថែមទាំង​ប្លន់​យក​សារជាតិ​ជីវជាតិ​ដែលសរីរាង្គ​អ្នកទទួល​បានពីអាហារ​ផ្សេងៗ ។

. ម្សៅ​មីស៖ ជាផលិតផល​ធ្វើពី​ស្រូវសាឡី​ តែបានបន្ថែម​ក្លរ ដើម្បី​ធ្វើឲ្យស ។ ដោយសារ​បរិមាណ​ឧស្ម័នក្លរខ្ពស់ ងាយបង្ក​ជាជំងឺ​ទឹកនោមផ្អែម​, ភ្នាក់ងារ​ធ្វើឲ្យកើន​កោសិកាមហារីក ៕ លីសា

×