Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​អង្ករ​ល្អ​ជាងគេ ប្រចាំឆ្នាំ​២០១៨ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​រៀបចំ​ការប្រកួត​អង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេ ប្រចាំឆ្នាំ​២០១៨ តាម​ប្រភេទ​អង្ក​រស អង្ករ​ក្រអូប និង​អង្ករ​ក្រអូប​ប្រណីត​។​

​ការប្រកួត​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព របស់លោក​ឧកញ៉ា វង្ស ប៊ុនហេង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដោយមាន​ការចូលរួម​វាយតម្លៃ​ពី​គណៈកម្មការ ដែលមាន​សមាសភាព​ចូលរួម​ពី​ចុងភៅ​នៃ​សហព័ន្ធ​ចុងភៅ​កម្ពុជា តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព (CCIC, OMIC) តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​ការប្រកួត​នេះ​មានការ​ចូលរួម​វាយតម្លៃ​ពី​គណៈកម្មការ ដែលមាន​សមាសភាព​ចូលរួម​ពី​ចុងភៅ​នៃ​សហព័ន្ធ​ចុងភៅ​កម្ពុជា តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព (CCIC, OMIC) តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​ការប្រកួត​នេះ មានការ​ដាក់​សំណាក​អង្ករ​ចូលរួម​ប្រកួត​ពី​វិទ្យាស្ថាន​កា​ឌី និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលជា​សហគមន៍​កសិក​ម្ម រោង​ម៉ាស៊ីន កិនស្រូវ និង​អ្នក​នាំចេញ ចំនួន​២២ និង​មាន​សំណាក​អង្ករ​សរុប​ចំនួន​២៨​។​

​សម្រាប់​ការវាយតម្លៃ​ផ្តោតលើ លក្ខណៈសម្បត្តិ​អង្ករ​នៅ​មុនពេល​ចម្អិន (​ស​ពោះ ភាព​បាក់ ទំហំ ពណ៌​) និង​ក្រោយ​ចម្អិន (​ភាព​ភ្លឺរលោង ភាព​ស្អិតរ​មួ​ត រសជាតិ ក្លិន ភាព​ងាយ​ក្នុងការ​បរិភោគ​)​។​

​ជា​លទ្ធផល​នៃ​ការប្រកួត អង្ករ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​៖

១) អង្ករ​ក្រអូប​ប្រណីត​

​ក្រុមហ៊ុន City Rice Import Export Co. LTD

២) អង្ករ​ក្រអូប​ធម្មតា​

​រោង​ម៉ាស៊ីន​ថ្មគោល Thmor Kol Rice Mill

៣) អង្ក​រស​

​ក្រុមហ៊ុន Vong Bunheng Import Export Co.Ltd​

https://www.facebook.com/pg/cambodiaricefederation/posts/

spot_img
×