Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ នា​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃទី​៨-៩ ខែតុលា ស្លាប់​២២​នាក់ និង​៥៣​នាក់ រងរបួស​

spot_img

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-៩ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ កើតឡើង​ចំនួន ៣៦​លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ២២​នាក់ របួសធ្ងន់​៤២​នាក់ និង​របួសស្រាល ១១​នាក់​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ទាំង​៣៦​លើក បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន ៤៣​គ្រឿង រថយន្ដ​ធុន​តូច ១៨​គ្រឿង រថយន្ដ​ធុន​ធំ ៣​គ្រឿង អ្នក​ថ្មើរជើង ៧​នាក់ ដោយ​មូលហេតុ រួមមាន ល្បឿន មិន​គោរព​សិទ្ធិ ប្រជែង បត់​ក្នុង​សភាព​គ្រោះថ្នាក់ និង​ស្រវឹង ជាដើម​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×