សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនលោកវេជ្ជបណ្ឌិត ជា រតនា ដែលជាម្ចាស់គ្លីនិកឯកជនមួយនៅស្រុកកៀនស្វាយ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីប្រើហិង្សាលើស្ត្រីជាគូស្នេហ៍ ។
យោងតាមការថ្លែងរបស់អ្នកនាំពាក្យអយ្យការ និងអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែតុលា បន្ទាប់ពីហេតុការណ៍ប្រើហិង្សាបានកើតឡើង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ការសម្រេចឃុំខ្លួននេះ គឺជាវិធានការនីតិវិធីតុលាការ ខណៈសំណុំរឿងត្រូវបន្តតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





