ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែនិងថាមពល ទៅតុលាការ ពាក់ព័ន្ធករណីជិះរថយន្តស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតដែលប្រពន្ធកំពុងជិះ បណ្ដាលឱ្យកូនប្រុសបង្កើតរងរបួសធ្ងន់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីរូបលោកបានធ្វើសកម្មភាពជិះរថយន្ត ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតដែលប្រពន្ធកំពុងជិះ បណ្ដាលឱ្យកូនប្រុសបង្កើតរងរបួសធ្ងន់ ។

គួររំលឹកផងដែរថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែនិងថាមពល ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យរងរបួសកូនប្រុសបង្កើតរបស់លោក រងរបួស ចំពោះ កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០៖២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តម៉ាក់ Ford Ranger ពណ៍ស ពាក់ស្លាកលេខ រដ្ឋ 16- 2-1969 គ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 ដែលជារថយន្តប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានខ្ទាតបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំពោះតែម្ដង ។ ហេតុការណ៍នេះ សង្ស័យផ្ដើមពីចេញរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធរបស់ខ្លួនជិះរថយន្ត ជាមួយប្រុសផ្សេងសង្ស័យសហាយស្មន់) ។ជនសង្ស័យ ត្រូវសមត្ថកិច្ចបានបញ្ជូនខ្លូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម