ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ៤នាក់ រួមមាន ជនជាតិឥណ្ឌូនេស៊ី២នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន !

ខេត្តព្រះសីហនុ: ជនសង្ស័យ ចំនួន ៤នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី២នាក់ និងជនជាតិខ្មែរ២នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ បន្ទាប់ពី សមត្ថកិច្ចចុះបង្ក្រាបនៅបន្ទប់ជួលមួយកន្លែង និងរឹបអូសបានសារធាតុសង្ស័យជាគ្រឿងញៀនជាច្រើនកញ្ចប់។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំងនេះ មានឈ្មោះ
បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ OSVALDO អាយុ ៣១ឆ្នាំ និង ឈ្មោះ AGUSTINUS អាយុ៣៨ឆ្នាំ, ឈ្មោះ សន បញ្ញា អាយុ៣៦ឆ្នាំ និង ស្ត្រីជនជាតិខ្មែរឈ្មោះ ឆើត វី អាយុ៣០ឆ្នាំ ( ២នាក់នេះ ជា ជនជាតិខ្មែរ)។

ក្រោយការឃាត់ខ្លួន, សមត្ថកិច្ច
កងរាជអាវុធហត្ថ បានដកហូតក្រាមសថ្លា ចំនួន ២៣ កញ្ចប់ មាន ទម្ងន់១៧៨,២៥ក្រាម , ថ្នាំគ្រាប់ពណ៌ក្រហម៨គ្រាប់ ទម្ងន់១,៥១ក្រាម, ថ្នាំគ្រាប់ពណ៌ប្រផេះ២០គ្រាប់ ទម្ងន់៧,៤៧ក្រាម និងសារធាតុសង្ស័យជាគ្រឿងញៀនមួយចំនួនទៀត ដែលវេចខ្ចប់ក្នុងកញ្ចប់មានពណ៌ និងសញ្ញាសម្គាល់ផ្សេងៗ។

ក្រៅពីសារធាតុសង្ស័យទាំងនេះ កម្លាំងជំនាញក៏បានរឹបអូសបារីអេឡិចត្រូនិចចំនួន១៧ដើម និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម