Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​៤​នាក់ លួច​លូក​កាបូប​ក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ប្រគល់​ឲ្យ​សមត្ថកិច្ច

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន ៤​នាក់ ជា​មុខសញ្ញា​លូក​កាបូប​លួច​លុយ​គេ នៅក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន និង​ប្រគល់ជូន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក ឈឿង គឹម​សុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះបង្ក្រាប​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ពី​ករណី​លួច នា​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ​។​

​លោក​បាន​បញ្ជាក់ថា ក្រោយ​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ហើយ សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ភ្លាមៗ ក្នុងនោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មានឈ្មោះ ផល អ៊ី​ម ភេទ​ស្រី​, ឈ្មោះ ហង្ស ណា​រី ភេទ​ស្រី​, ឈ្មោះ ពេជ្រ សុភ័ក្ត្រ និង​ឈ្មោះ ផល ផា​។​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ចេង ប៊ុនរ៉ានី ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង រីឯ​សម្ភារៈ​ដែល​បាត់បង់​នោះ គឺ​លុយ​ជាង ១,០០០​ដុល្លារ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×