Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​រឿងនេះ អ្នក​ប្រាកដជា​នឹងមិន​ហ៊ាន​បោះបង់​អាហារ​ពេលព្រឹក​

តាម​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី JAMA, អ្នក​បោះបង់​ការបរិភោគ​អាហារ​ពេលព្រឹក មាន​ហានិភ័យ​ឈឺបេះដូង​ឡើងដល់ ២៧% ប្រៀប​នឹង​អ្នក​បរិភោគ ។​

​ការបោះបង់​អាហារ​ពេលព្រឹក ធ្វើ​ឲ្យ​អ្នក​អាច​ប្រឈម​នឹង​ហានិភ័យ​ពាក់ព័ន្ធ​ដល់​សុខភាព​ខាងក្រោម​នេះ​៖

. ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

​លទ្ធផល​ស្រាវជ្រាវ​របស់​សកលវិទ្យា​ល័យ​ហា​វ៉ាដ ទៅលើ​ស្ត្រី ៤៦.២៨៩ នាក់ ក្នុង​រយៈពេល ៦ ឆ្នាំ បង្ហាញថា អ្នកមាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេលព្រឹក មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ខ្ពស់ជាង​ស្ត្រី​បរិភោគ​រាល់ថ្ងៃ​ដល់​ទៅ ៥៤% ។​

. បាត់​តុល្យភាព​ជីវជាតិ​, សមត្ថភាព​ទប់ទល់​ជំងឺ​ទាប​

​ដោយសារ​ប្រភព​ថា​ពល​នៅ​កម្រិត​យ៉ាង​ទាប ហេតុនេះ​សរីរាង្គ​បង្ខំ​ត្រូវយក​ថាមពល​ស្តុក​ទុក​ពី​ថ្លើម​, ធ្វើ​ឲ្យ​ថ្លើម​នៅក្នុង​ស្ថានភាព​ហួសកម្លាំង ។ ជាងនេះទៀត ប្រសិន​ពេលព្រឹក​មិន​បរិភោគ​, ដល់​ម៉ោង​ប្រមាណ ៩ ឬ ១០ អ្នកនឹង​ឃ្លាន​, រមូរ​ពោះ សម្ពាធ​ឈាម​ចុះ​ទាប​, បង្ក​របួស​ធ្ងន់ធ្ងរ​ដ​ល់​ប្រព័ន្ធ​រំលាយ​អាហារ ។ សន្សឹមៗ​សមត្ថភាព​ប្រព័ន្ធ​ភាពស៊ាំ​របស់​សរីរាង្គ​ត្រូវ​ថមថយ ។​

. កើន​ទម្ងន់​

​យោងតាម​ការស្រាវជ្រាវ​, អ្នក​មិន​បរិភោគ​អាហារ​ព្រឹក​មាន​ហានិភ័យ​ឡើង​ទម្ងន់​ខ្ពស់ជាង​, ដើរ​ផ្ទុយ​នឹង​គោលដៅ​បញ្ចុះទម្ងន់​របស់ខ្លួន ។ បោះបង់​អាហារ​ព្រឹក នឹង​ជំរុញ​ភាព​ឃ្លាន​អាហារ​មាន​ស្ករ និង​ជាតិ​ខ្លាញ់ ។​

. ឆាប់​ចាស់​

​ដោយសារ​មិន​បរិភោគ​អាហារ​ព្រឹក ហេតុនេះ​សរីរាង្គ​បង្ខំ​ត្រូវ​ប្រមូល​បរិមាណ​ស្ករ និង​ប្រូតេអ៊ីន ត្រូវបាន​ស្តុក​ទុក​ស្រាប់​ដើម្បី​ធ្វើ​សកម្មភាព​, ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រៅ​របស់​ស្រទាប់​ស្បែក​ត្រូវ​ស្ងួត​, បាត់​ជីវជាតិ​, ដូច្នេះ​ងាយ​លេចឡើង​ស្នាម​ជ្រួញ​នៅ​តំបន់​មុខ និង​ភ្នែក ។​

. ឥទ្ធិពល​ដល់​ការចងចាំ​

​តាម​ស្រាវជ្រាវ​បង្ហាញថា អ្នក​មិន​បរិភោគ​អាហារ​ព្រឹក​មានការ​ចងចាំ​អន់ ហើយ​កម្រិត​នឿយហត់​ក៏​ខ្ពស់ជាង ហត់​ខ្ពស់ជាង អ្នក​បាន​បរិភោគ ។​

. មូលហេតុ​របស់​ជំងឺ​មួយ​ចំហៀង​ក្បាល​

​ទម្លាប់​បោះបង់​អាហារ​ព្រឹក ធ្វើ​ឲ្យ​បរិមាណ​ស្ករ​ធ្លាក់ចុះ នាំ​ដល់​ការ​រំញោច​សកម្មភាព​រំដោះ​អ័រម៉ូន អាចបំពេញ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ។ រឿងនេះ​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម​, បង្ក​ការឈឺ​១​ចំហៀង​ក្បាល ៕ លី​សា​

×