Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី «​វេទមន្ត​» អាច​ព្យាបាល​ជំងឺ​គេង​មិន​លក់​តែ​ក្នុង​១​នាទី​

​គេង​មិន​លក់​ជា​ជំងឺ​មួយ​អាចធ្វើ​ឲ្យ​អ្នក «​ចង់​ស្លាប់​» មួយ​រំពេច ដោយសារតែ​ផលវិបាក​ដែល​មានតែ​អ្នក​ផ្ទាល់​ទើប​ដឹង ។ បណ្ឌិត Andrew Weil ចែករំលែក​អាថ៌កំបាំង​ជួយ​ឲ្យ​អ្នក​គេង​លក់​ភ្លាម​តែ​ក្នុង​រយៈពេល​១​នាទី ។​

​គេង​មិន​លក់​តែងមាន​ផលវិបាក​អូសបន្លាយ ដូចជា​ច្របូកច្របល់​ផ្លូវចិត្ត​, លំបាក​អំពី​ការយល់ដឹង​, ងងុយគេង​ពេល​ថ្ងៃ​, អស់កម្លាំង​, ល្វើយ​ល្ហិតល្ហៃ​, ខ្វះ​ថាមពល ។​

​ថ្មីៗ​នេះ វេជ្ជបណ្ឌិត – បណ្ឌិត​ធ្លាប់បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ គឺ Andrew Weil M.D នៅ​រដ្ឋ​អា​រី​ហ្សូ​ណា (​អាមេរិក​) បាន​ចែករំលែក​វិធីសាស្ត្រ​មួយ ជួយ​ឲ្យ​អ្នក​គេង​ភ្លាម​តែ​ក្នុង​រយៈពេល​១​នាទី ដោយ​មិនចាំបាច់​ប្រើ​ឧបករណ៍​ជំនួយ ឬ​ថ្នាំ​គេង ។​

បណ្ឌិត Weil

​នេះ​ជា​វិធី​ហាត់​ដកដង្ហើម​តាម​ចង្វា​ក់រាប់ ត្រូវបាន​ដាក់ឈ្មោះថា «​វិធីដក​ដង្ហើម 4-7-8» ។ អត់ធ្មត់​ហាត់​វិធីសាស្ត្រ​នេះ អ្នក​អាច​គេង​លក់​លឿន តែ​ក្រោយពេល ៦០ វិនាទី ។​

​ពុំទាន់​ដឹង​ប្រាកដថា វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​គ្រប់គ្នា​ឬ​អត់ តែ​សព្វថ្ងៃ​មាន​មនុស្ស​យ៉ាងច្រើន​កំពុង​ជឿជាក់ ហ្វឹកហាត់​តាម និង​ចែករំលែក​ជាមួយគ្នា​តាមរយៈ​បណ្តាញ​សង្គម ។​

. របៀប​អនុវត្តន៍ «​វិធីដក​ដង្ហើម 4-7-8»
​អ្នក​គ្រាន់តែ​ប្រមូលផ្តុំ​ស្មារតី​, ដកដង្ហើម​ចូល ៤ វិនាទី រក្សា​ដង្ហើម (​អត់​ដង្ហើម​) ក្នុង​រង្វង់ ៧ វិនាទី​, បន្ទាប់មក​ដកដង្ហើម​ចេញ ៨ វិនាទី ។ ធ្វើ​ជាប់ ៣ ដង គឺ​នឹងមាន​អារម្មណ៍​ងងុយគេង ។​

​ដំបូង អាច​អ្នកធ្វើ​ពុំបាន ព្រោះ​ពុំទាន់​ធ្លាប់​ជាមួយនឹង​វិធី​សម្រួល និង​រក្សា​ដង្ហើម​, ដង្ហើម​ច្រើនតែ​ខ្លី និង​ឧស្សាហ៍​ត្រូវ «​ដាច់ដង្ហើម​» ។ ដូច្នេះ អ្នក​ចាំបាច់​ត្រូវ​ហ្វឹកហាត់​មុន​, គួរ​ហាត់​នៅពេល​ថ្ងៃត្រង់ និង​ពេលយប់ (២ ដង​ក្នុង​១​ថ្ងៃ​) ធម្មតា ត្រូវ​ចំណាយពេល​ពី ៦ ទៅ ៨ សប្តាហ៍ ហ្វឹកហាត់​ជាប់ អ្នក​ទើប​«​ដកដង្ហើម​» បាន​ត្រឹមត្រូវ ។​

​ក្រោយពេល​ទម្លាប់​បាន​, នេះ​គឺជា​វិធីដក​ដង្ហើម​ទៀងទាត់ មុនពេល​ចូល​គេង ជួយ​ឲ្យ​អ្នក​អាច​ឆាប់​គេង​លក់​មួយ​រំពេច ៕ សូ​យ​ន​

×