តាមការស្រាវជ្រាវរបស់សមាគមសរសៃឈាមបេះដូងអាមេរិក អ្នកបរិភោគលឿន មាននិន្នាការកើតជំងឺធាត់ ឬ ជំងឺបំប្លែងខ្ពស់ជាងអ្នកដទៃ ។
ពួកអ្នកស្រាវជ្រាវរកឃើញថា ល្បឿនបរិភោគមានពាក់ព័ន្ធផ្ទាល់ដល់ការកើតជំងឺបំប្លែង (មានហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម) ។ អត្រាកើតជំងឺនៅអ្នកមានល្បឿនបរិភោគលឿនគឺ ១១,៦%, អ្នកមានល្បឿនបរិភោគមធ្យមគឺ ៦,៥% និងមានតែ ២,៣% នៅអ្នកបរិភោគយឺត ។
តាមពួកអ្នកវិទ្យាសាស្ត្រអាមេរិក ការបរិភោគលឿនជាមូលហេតុរបស់ការឡើងទម្ងន់ និងបញ្ហាសុខភាពផ្សេងៗ ។ បរិភោគយឺតអាចជួយគ្រប់គ្រងភាពឃ្លាននិងទម្ងន់ ។ ក្រៅពីនេះ វានៅជួយសរីរាង្គដុតបំផ្លាញកាឡូរីច្រើនជាង ។
ពួកអ្នកស្រាវជ្រាវទូន្មាន ល្អបំផុតគួរប្រើពេលយ៉ាងតិច ៣០ នាទី សម្រាប់ការបរិភោគម្តងៗ និងមិនគួរបរិភោគក្នុងពេលធ្វើការ ៕ លីសា