ល្មៀតពុំត្រឹមតែជាគ្រឿងទេសទូទៅប៉ុណ្ណោះទេ តែវានៅនាំមកនូវផលប្រយោជន៍សុខភាពដ៏ច្រើនអនេក តាំងពីលក្ខណៈពិសេសអង់ទីប៊ីយ៉ូទិក ដើម្បីបង្កើនការចងចាំរហូតដល់លទ្ធភាពប្រឆាំងជំងឺមហារីកមួយចំនួន ។
តាមការស្រាវជ្រាវថ្មីមួយ ឥឡូវនេះយើងអាចបន្ថែមល្មៀតទៅក្នុងបញ្ជីអាហារមានប្រសិទ្ធភាព ជួយកែប្រែឲ្យប្រសើរសរសៃឈាមបេះដូង ដូចជាការហាត់ប្រាណ ។
. ប្រសិទ្ធភាពរបស់ល្មៀតចំពោះសរសៃឈាមបេះដូង
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តីសរសៃឈាមបេះដូងអាមេរិក បានបង្ហាញថា សារជាតិចម្រាញ់ពីមើមល្មៀត អាចបន្ថយហានិភ័យឈឺបេះដូងដល់ ៦៥% ។
ដោយគ្រាន់តែបរិភោគល្មៀតបន្តិចក៏ប្រហាក់ប្រែហែលនឹងការរត់ហាត់ប្រាណមួយម៉ោង ជួយបង្កើនសុខភាពសរសៃឈាមបេះដូង ។
ផលប្រយោជន៍សុខភាពរបស់ល្មៀតផ្តើមចេញពី Polyphenol របស់វា ឬត្រូវបានហៅថា Curcumin ។ សារជាតិនេះពុំត្រឹមតែរ៉ាប់រងខាងពណ៌របស់ល្មៀត, តែនៅមានប្រសិទ្ធភាពកែប្រែឲ្យប្រសើរមុខងារសរសៃឈាម, ពិសេសនៅស្ត្រីក្រោយអស់រដូវ ។
. បរិភោគល្មៀតប៉ុន្មានដើម្បីជួយឲ្យសុខភាពល្អ ?
ផ្អែកលើលទ្ធផលស្រាវជ្រាវ, 150 mg សារជាតិចម្រាញ់ពីល្មៀត (ប្រហាក់ប្រហែល 25 mg Curcumin) ប្រើរាល់ថ្ងៃ ក្នុង ៨ សប្តាហ៍ អាចកែប្រែឲ្យប្រសើរមុខងារបេះដូង ។
ដើម្បីបង្កើនសុខភាព, អ្នកត្រូវការម្សៅល្មៀតមួយស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ឬ អាចជំនួសដោយថ្នាំគ្រាប់ចម្រាញ់ពីល្មៀត ។ ពេលចម្អិនអាហារ អ្នកអាចបន្ថែមល្មៀតបន្តិច ឬដាក់ចូលក្នុងទឹកតែទទួលទានក៏ល្អប្រសើរ ។
ទោះបីល្មៀតអាចកែប្រែឲ្យល្អប្រសើរសុខភាព និងមុខងារសរសៃឈាមបេះដូង, តែអ្នកមិនត្រូវផ្អែកលើវាទាំងស្រុង ដោយបោះបង់ការហាត់ប្រាណ ៕ សូយន