Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​មិនគួរ​ឲ្យកូន​កើយ​ខ្នើយ​មុនអាយុ ១ ឆ្នាំ

ឪពុក​ម្តាយជាច្រើន ​តែង​ត្រៀម​សម្រាប់កូន​តូច​របស់ខ្លួន​នូវខ្នើយ​មួយដើម្បី​កើយ​ពេលគេង, តែនោះ​ជាទស្សនៈខុសឆ្គង​ ។

ស្ថាប័នសុខភាព​ល្បីៗ​លើពិភពលោក​ បានទូន្មាន​អ្នកជា​ឪពុក​ម្តាយ​មិនគួរ​ឲ្យកូន​កើយ​ខ្នើយមុនអាយុ ១ ឆ្នាំ ។ រឿងនេះនឹង​ជួយទារក​បញ្ចៀស​បានការថប់ដង្ហើម​ ដែលអាចនាំដល់​ការស្លាប់​ប្រថុចញ៉ុច ។

តាមអ្នក​ជំនាញការ​, ក្មេងតូចៗមិនត្រូវការ​ខ្នើយ​ ។ ប្រការនេះ គឺដោយ​សារភាព​ខុសប្លែកគ្នា​រវាង​ឆ្អឹងខ្នងរបស់មនុស្សធំ និង​កូនក្មេង ។ នៅ​មនុស្សធំ ផ្នែក​កមានផ្នែក​ឆ្អឹង​បានកោង ដែលទាមទារត្រូវប្រើ​ប្រាស់​ខ្នើយ​កើយដើម្បី​ជួយឲ្យកបានស្រួលជាង ។ ចំណែក​ចំពោះ​ក្មេងតូច ពិសេស​គឺទារក​ទើបកើត ផ្នែក​ឆ្អឹង​ខ្នង​គឺត្រង់ ។ ប្រសិន​ពេលគេង​កើយខ្នើយ ពិសេស​ខ្នើយ​ខ្ពស់ វានឹង​មានអារម្មណ៍​ពិបាក​ទ្រាំ បង្ក​សម្ពាធ និង​អាច​បណ្តាល​ឲ្យពិបាក​ដកដង្ហើម​ ។ ហើយនៅទីតាំង​គេង​មួយណានោះ ខ្នើយ​នឹង​គ្របច្រមុះ​ និងមាត់របស់ក្មេង​ បង្ក​ការ​ថប់ដង្ហើម​ ។ ទន្ទឹមនោះ ពេលគេងក្មេងច្រើន​បន្លាស់ទី​ញឹកញាប់​លើគ្រែ ៕ លីសា

×