ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ប្រធានាធិបតីប៊ុលហ្គារី អញ្ជើញ ទស្សនាទិដ្ឋភាព ទូទៅ នៅផ្លូវថ្មើរជើងចតុមុខChaktomuk Walk Street

ភ្នំពេញ៖ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ កំពុងបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានសុវត្ថិភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាក់ស្ដែងលោកជំទាវ Iliana Malinova Iotova ប្រធានាធិបតីប៊ុលហ្គារី រួមជាមួយសហការី បានចំណាយពេលដ៏មានតម្លៃ អញ្ជើញទស្សនាទិដ្ឋភាពទូទៅនៅតាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Streetនាពេលរាត្រីដ៏រស់រវើកមួយនេះ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១៦វិច្ឆិកាថាវត្តមានរបស់លោកជំទាវប្រធានាធិបតីប៊ុលហ្គារី បានឆ្លុះបញ្ចាំងពីភាពទាក់ទាញ និងសុវត្ថិភាពរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងមួយកំពុងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ៩០ ប្រទេស មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជា។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ និងជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។
លោកស្រីអ្នកនាំពាក្យនបន្តថាការអញ្ជើញមកទស្សនារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏ធំនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាមានសុវត្ថិភាព និងត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីគ្រប់ទិសទី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម