ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនជាតិឡាវចំនួន ២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) មួយចំនួនធំ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១៖៣៨នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវលំមួយក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលសុទ្ធតែជាជនជាតិឡាវ រួមមាន៖ ឈ្មោះ VONG PHACHAN AONE ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ HEUANGP ASEUT VANTHALY ភេទប្រុស អាយុ២២ឆ្នាំ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ក្នុងបរិមាណដ៏ច្រើនផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ តុលាការ រាជធានី ភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




