ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន ៦នាក់ បន្ទាប់ពី បន្លំខ្លួនជាយោធាចិន ដើម្បីឆបោកតាមអនឡាញ ប្រទេសកម្ពុជា !! 

ភ្នំពេញ៖ ជនជាតិចិនចំនួន ៦នាក់ ដែលសង្ស័យថាបានក្លែងខ្លួនជាយោធាចិន ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅបោកប្រាស់ប្រជាពលរដ្ឋនៅប្រទេសចិន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននៅទីតាំងមួយនៅផ្ទះលេខ៨ ផ្លូវ R03 ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ២០២៦។​ សមត្ថកិច្ចនគរបាល បាននិយាយថា៖ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន រកឃើញលិខិតឆ្លងដែនចំនួន ៤ក្បាល ក្នុងនោះមានលិខិតឆ្លងដែនក្លែងក្លាយចំនួន ៣ក្បាល ខណៈជនសង្ស័យចំនួន ២នាក់ទៀតមិនមានលិខិតឆ្លងដែនទេ។ អសមត្ថកិច្ចក៏បានដកហូតសម្ភារនិងវត្ថុតាងពាក់ព័ន្ធ រួមមាន កុំព្យូទ័រ Laptop ចំនួន ១គ្រឿង ទូរសព្ទប្រើប្រាស់សម្រាប់ប្រតិបត្តិការចំនួន ៣គ្រឿង អាវយោធាចិនដៃខ្លីចំនួន ១ អាវយោធាចិនដៃវែងចំនួន ១ ព្រមទាំងសញ្ញាឋានន្តរស័ក្តិ និងគ្រឿងបន្ទាប់បន្សំរបស់យោធាចិនមួយចំនួនទៀត។ យោងតាមការពិនិត្យកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំង ៦នាក់ ត្រូវបានសង្ស័យថា បានប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងខ្លួនជាយោធាចិន និងមានគោលដៅឆបោកប្រជាពលរដ្ឋចិន។ បច្ចុប្បន្ននេះ  ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ រក្សាសិទ្ធិ គ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម