Tuesday, July 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ដណ្តើម​ម៉ូយ​តាក់ស៊ី នៅ​កំពង់ឆ្នាំង ដាក់​មួយ​ដំបង​ដែក រយះ​ក្បាល​ពីរ​នាក់ ហើយ​ជន​បង្ក​ពីរ​នាក់​ទៀត​ចាប់ខ្លួន​

spot_img

​ខេត្ត​កំពង់ឆ្នាំង ​៖ នគរបាល​មូលដ្ឋាន​សង្កាត់​កំពង់ឆ្នាំង បាន​រាយការណ៍​ពី មាន​ករណី​ហឹង្សា ដោយ​ចេតនា ដែល​បង្កឡើង​ដោយ អ្នក​រត់​តាក់ស៊ី​ពីរ​នាក់ ដំបង​ដែក​វាយ​ភាគី​ម្ខាង​ទៀត បែកក្បាល​ហូរឈាម​ពីរ​នាក់ ក្នុង​ជម្លោះ​ដណ្តើម​ម៉ូយ គ្នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩:១០​នាទី នៅ​ចំណុច ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​នគរបាល​ដដែល បាន​បន្តថា អ្នក​រត់​តាក់ស៊ី​ពីរ​នាក់​ដែល​ចាប់ខ្លួន មានឈ្មោះ​៖ ១-​ឈ្មោះ សក ល័​ក្ស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ប្រឡាយ ឃុំ​ត្រដោក​ជ្រុំ ស្រុក​ពញា​ក្រែង ខេត្ត​ត្បូងឃ្មុំ ។ ២-​ឈ្មោះ នួន លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញា​ក្រែង ខេត្ត​ត្បូងឃ្មុំ​។ ពួកគេ​ទាំង​ពីរ​នាក់​នេះ បាន​យក​ដំបង​ដែក​ប្រវែង​០,៧0​ម៉ែត្រ វាយ​ទៅលើ​ភាគី​ម្ខាង​ទៀត​បណ្តាលឲ្យ​របួស​ស្រាល​២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖១-​ឈ្មោះ អ៊ិន ស៊ីណេ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ។ ២-​ឈ្មោះ កាក់ វាសនា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​រាជ ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ឈាន​ទៅ​​ឃាត់​​​ជនបង្ករ​ខាងលើ បាន​ចំនួន ២​នាក់ និង ដកហូត​វត្ថុតាង​ដែក​មួយ​កំណាត់ ប្រវែង​០,៧០​ម៉ែត្រ ទំហំ​២៧​លី ។ ជនរងគ្រោះ​ត្រូវ បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ចំណែកឯ​ជនសង្ស័យ​ទាំងពីរ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូឡាប​

spot_img
×