ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ក្នុងករណី២ផ្សេងគ្នា ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស កាប់យកម៉ូតូ និងប្រមូលផ្ដុំប្រើហិង្សា នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យប្រុសចំនួន ១៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីបទល្មើសចំនួន២ផ្សេងគ្នា ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោសដោយកាន់កាប់អាវុធ កាប់យកម៉ូតូ និងការប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា ដែលកើតឡើងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការចូលរួមពីកម្លាំងក្រុមអន្តរាគមន៍បង្ការ និងបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសដែលបានកើតឡើងក្នុងស្រុកមោងឫស្សី ស្រុកសង្កែ និងក្រុងបាត់ដំបង អំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា:

ករណីទី១៖ ឃាត់ខ្លួនជនសង្ស័យ ១១នាក់
ក្នុងករណីទី១ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យប្រុសចំនួន ១១នាក់ ដែលមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ៣០ឆ្នាំ នៅក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង មកធ្វើការសាកសួរ។

ជនសង្ស័យទាំង ១១នាក់ រួមមាន៖

១. ឈ្មោះ សារី លីហុង អាយុ ១៧ឆ្នាំ។

២. ឈ្មោះ ឌីណា រតនា ហៅ រ័ត្ន ឬ ធុច អាយុ ២០ឆ្នាំ។

៣. ឈ្មោះ ណាង អិន ហៅ កែង អាយុ ២១ឆ្នាំ។

៤. ឈ្មោះ រិទ្ធ ចាន់រ៉ា ហៅ ធីង អាយុ ១៨ឆ្នាំ។

៥. ឈ្មោះ ឡាយ ចក្រ្តុរ៉ា ហៅ ចក្រ អាយុ ១៨ឆ្នាំ។

៦. ឈ្មោះ ធឿន ប៊ុនធីម អាយុ ១៩ឆ្នាំ។

៧. ឈ្មោះ ខន ខៀត ហៅ កុង អាយុ ១៨ឆ្នាំ។

៨. ឈ្មោះ ប៉ិច ពៅ ហៅ កុយ អាយុ ១៨ឆ្នាំ។

៩. ឈ្មោះ មាស ម៉ៃ អាយុ ១៨ឆ្នាំ។

១០. ឈ្មោះ សន សម្រិតមេត្តា អាយុ ២១ឆ្នាំ។

១១. ឈ្មោះ ឌី សក្កដា ហៅ ស័ក្ក អាយុ ១៧ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ៥គ្រឿង និងកាំបិតកែច្នៃចំនួន ២ដើម។

ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យ ៥នាក់បន្ថែម
ដោយឡែក ក្នុងករណីទី២ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យប្រុសចំនួន ៥នាក់ ដែលមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ៣០ឆ្នាំ នៅក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង មកធ្វើការសាកសួរ។

ជនសង្ស័យទាំង ៥នាក់ រួមមាន៖
១. ឈ្មោះ សុវណ្ណ ដេវីត ហៅ ប៊ូ អាយុ ១៧ឆ្នាំ។

២. ឈ្មោះ រឺត រិទ្ធី ហៅ ធី អាយុ ១៧ឆ្នាំ។

៣. ឈ្មោះ លី យ៉ាណុប ហៅ ឡិច អាយុ ១៦ឆ្នាំ។

៤. ឈ្មោះ រុន អ៊ូសៀវទី ហៅ ទីតូច អាយុ ១៦ឆ្នាំ។

៥. ឈ្មោះ ចាន់នី ចំណាប់ អាយុ ១៦ឆ្នាំ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងករណីនេះ រួមមាន ម៉ូតូចំនួន ១គ្រឿង និងកាំបិតកែច្នៃចំនួន ១ដើម។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម