ភ្នំពេញ ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលផែស្ងួត-ចុងទី ភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ បានសហការចុះត្រួតពិនិត្យ សិប្បកម្មកែច្នៃស្ករត្នោតពីស្ករស ពុំមានច្បាប់អនុញ្ញាត ដែលមានទីតាំងស្ថិតនៅសង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ នៅថ្ងៃ ព្រហស្បតិ៍ទី១១ ខែតុលា ឆ្នាំ២០១៨។

ក្រោយត្រួតពិនិត្យ សមត្ថកិច្ច ចម្រុះបានសម្រេចដកហូតស្ករត្នោតកែច្នៃរួច និងពុំទាន់កែច្នៃចំនួន ៣៩៧ ធុង ស្មើនឹង ៣៨.២៥០គីឡូក្រាម, ស្ករសចំនួន ៥៣បាវ ស្មើនឹង ២.៥៦០ គីឡូក្រាម និងសម្បកបាវចំនួន ១៤៥បាវ ដើម្បីយកមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត ៕ ដោយ ៖ បញ្ញាស័ក្តិ


