អ្នកដើរល្បាតព្រៃ នៅក្នុងប្រទេសកេនយ៉ា បានរកឃើញសត្វកវែងដ៏កម្រមួយគូ ដែលមានពណ៌សប្លែក ខុសគ្នាទាំងស្រុងពីសត្វកវែងដទៃ។

អ្នកដើរល្បាត ត្រូវបានប្រជាជនរស់នៅក្នុងតំបន់ Garissa County ផ្តល់ដំណឹងឲ្យ បន្ទាប់ពីពួកគេបានប្រទះឃើញ សត្វកវែងដ៏កម្រនោះ ដើរជាមួយគ្នានៅតំបន់អភិរក្ស Ishaqbini Hirola។

បើតាមអ្នកជំនាញ កាលដែលសត្វកវែងមានពណ៌សនេះ គឺបណ្តាលមកពីបញ្ហាហ្សែន ដែលធ្វើឲ្យពណ៌សម្បុររបស់វាប្រែ ខុសប្លែកធម្មតា។

ចង់ដឹងសត្វកវែងនេះ មានពណ៌ចម្លែកយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖
ប្រភព៖ Good Times
សុភ័ក្ត្រ

