Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាង​គេ​បំផុត លើ​ពិភពលោក ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​យប់​ថ្ងៃទី​១២ ខែ​តុលា​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា បានឈ្នះ​ពានរង្វាន់​ជា​អង្ករ​ល្អ​ជាង​គេ​បំផុត ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៨​នេះ​។​

​ការ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ ពិភពលោក​លើក​ទី​១០ (10th World Rice Conference) ដែល​រៀបចំ​ដោយ The Rice Trader រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណា​។​

​គួរបញ្ជាក់​ថា​៖ កម្ពុជា​ធ្លាប់​គ្រប់គ្រង​ពានរង្វាន់​អង្ករ​ជាងគេ​បំផុត ក្នុង​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ ហើយ​សម្រាប់​ឆ្នាំ​ក្រោយមក​ទៀត គឺ​ឆ្នាំ​២០១៥, ២០១៦ និង​២០១៧ កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​២ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​កម្ពុជា អាច​យក​ពានរង្វាន់​នេះ ត្រឡប់​មក​វិញ​ហើយ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×