Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាល​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន ១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​

សមត្ថកិច្ច​ថា ជនសង្ស័យ​ទាំងនោះ​រួមមាន​៖ ឈ្មោះ រ៉ា​ហ្វាត វា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​មិន​ពិតប្រាកដ​។ ឈ្មោះ សាន់ អា​រី​ហ្វីន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​ជាងសំណង់​។ ឈ្មោះ នី រា ភេទ​ប្រុស​អាយុ ១៨(​ខ្មែរ​)​មុខរបរ​ជាងសំណង់​។​

ចំណែក​វត្ថុតាង ដែល​ដកហូត​បាន​រួម​មាន​ម្សៅ​គ្រឿងញៀន​ចំនួន ២​កញ្ចប់​ធំ ១៣​កញ្ចប់​តូច ជញ្ជើង​ថ្លឹង​១​គ្រឿង – ទូ​ស័ព្ទ​២ គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​៕ ដោយ ៖ ដែន សីមា