តាមការស្រាវជ្រាវបានឲ្យដឹងថា របបអាហារ មានដូចជាផ្លែឈើ បន្លែ និងអាហារមានជាតិស្ករទាប អាចជួយកាតបន្ថយទំហំចង្កេះ និងធ្វើឲ្យរាងស្អាត។ ប៉ុន្តែអាហារទាំងនោះ ក៏ជួយកាត់បន្ថយការកើតមុនផងដែរ។
តើមានអាហារអ្វីខ្លះដែលអាចជួយប្រឆាំងនឹងជំងឺមុនបានទៅ?
ត្រី
អ្នកស្រាវជ្រាវបានវិភាគទៅលើសមត្ថភាពរបស់ខ្លាញ់ត្រីក្នុងការប្រឆាំងនឹងការរលាក ហើយវាក៏ជាហេតុផលដ៏សំខាន់មួយក្នុងការបន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងដែរ។ សមត្ថភាពសារធាតុ Herculean របស់សាច់ត្រី គឺជាមូលហេតុសំខាន់មួយសម្រាប់ជួយដល់ការបង្ការជំងឺមុន។ ពពួកត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុង និងត្រីហឺឌីងផ្ទុកទៅដោយជាតិអូមេហ្គាបីច្រើនបំផុត។ ប៉ុន្តែ ការទទួលទានអាហារបំប៉នប្រភេទខ្លាញ់ត្រីក៏មានប្រយោជន៍ដែរ។
ទឹកដោះគោ និងអាហារធ្វើពីទឹកដោះគោ
ការសិក្សាជាច្រើនបានសន្និដ្ឋានឃើញថា ទឹកដោះគោប្រហែលជាដើរតួនាទីដ៏សំខាន់មួយចំពោះជំងឺមុន ព្រោះវាក៏ផ្ទុកទៅដោយជាតិអ័រម៉ូនដែរ។ អ័រម៉ូន គឺជាអ្នកភ្ញោចទៅលើក្រពេញជាតិខ្លាញ់ ដែលជាហេតុនាំអោយកើតជាដុំពកតូចៗដូចមុនលើស្បែកបាន។
អាហារសម្រន់ និងភេសជ្ជៈមានជាតិស្ករ
ការសិក្សាបានរកឃើញថា អាហារសម្រន់ និងភេសជ្ជៈនានាដូចជា នំស្រួយ នំខេក ទឹកផ្លែឈើ និងទឹកក្រូចកំប៉ុង ធ្វើអោយកម្រិតស្ករ និងអាំងស៊ុយលីន កើនឡើងដែរ ដូច្នេះ វានឹងមានឥទ្ធិពលចំពោះការកើតមាន និងភាពធ្ងន់ធ្ងររបស់ជំងឺមុន។ ជាតិស្ករខ្លះក៏អាចនាំអោយមានបញ្ហាលើសចំនួនអាំងស៊ុយលីនក្នុងឈាមដែរ ៕ សុភ័ក្ត្រ
ប្រភព៖ flashsante