តាម Daily Mail ត្រី Koi ត្រូវបានលក់ដេញថ្លៃនៅជប៉ុន ទទួលបានតម្លៃឯកទគ្គកម្មគឺ ១,៤លានផោនអង់គ្លេស (ប្រមាណ១,៨លានដុល្លារ) ។
ត្រី Koi ត្រូវបានលក់ក្នុងតម្លៃ ១,៨លានដុល្លារ
ត្រីដែលមានប្រវែងជាង ១ម៉ែត្រនេះ មានពណ៌២ គឺក្រហម និងស ពេលនេះបានក្លាយជាកម្មសិទ្ធិរបស់នាង Ying Ying មកពីតៃវ៉ាន់ ។
S Legend ជាឈ្មោះត្រី Koi នេះ ហើយគេពិតជាងឿងឆ្ងល់ជាមួយផែនការរបស់អ្នកឈ្មោះក្នុងការដេញថ្លៃយ៉ាងតានតឹង នាកសិដ្ឋានត្រី Saki នៅ Hiroshima នេះ ព្រោះនាងប្រាប់ថា ផែនការសម្រាប់ត្រីអាយុ ៩ឆ្នាំនេះ គឺនាងនឹងរៀបចំឲ្យវាចូលរួមក្នុងការប្រកួតត្រី Koi ទូទាំងប្រទេសជប៉ុន ហើយតាមនោះគាត់ព្យាករណ៍ថា S Legend នឹងដណ្តើមបានជោគជ័យជាលើកទី២ (មុននោះវាបានប្រកួតឈ្នះម្តងហើយ)។
វាជាត្រី Koi ពូជ Kohaku
បើតាម Tim Waddington ដែលជាអ្នកជំនាញការអំពីត្រី Koi សញ្ជាតិអង់គ្លេសនោះ ថ្វីត្បិតការប្រកួតត្រី Koi ពុំមានប្រាក់រង្វាន់ក្តី ប្រសិនបើឈ្នះក្តី តែកេរ្តិ៍ឈ្មោះរបស់វានឹងកាន់តែល្បី ហើយតាមរយៈនោះតម្លៃរបស់វាពិតជាថ្លៃជាងមុន ។
ទន្ទឹមនឹងផែនការដ៏ “ស៊ីជម្រៅ” នេះ ម្ចាស់ថ្មីរបស់ S Legend នៅមានឱកាសទទួលបានស៊ុតត្រីប្រមាណ ៥០០.០០០ ពង ហើយក្នុងនោះយ៉ាងតិចមាន ៥.០០០ពង នឹងផ្តល់កំណើតមានគុណភាពល្អ ។
មកដល់ត្រឹមនេះ ទើបយើងគិតថា តម្លៃត្រីប៉ុណ្ណឹងទោះច្រើនក្តី តែវានៅអាចនាំមកផលចំណេញក្រាស់ក្រែលដែរ ៕ ចន្ទ្រា