Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របៀប​ដាំ​ដំឡូងបារាំង​ធម្មជាតិ​សុទ្ធៗ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ទីតាំង​ធំ​ទូលាយ​ទេ (​វីដេអូ​)

​នេះជាវិធី​ដាំ​ដំឡូង​បារាំង​​តាម​ធម្ម​ជាតិ​សុទ្ធៗ ដ៏គួរឲ្យ​កោតសរសើរ​មែនទែន ព្រោះ​ថា​​មាន​ទំហំ​ផ្ទៃក្រឡា​ត្រឹម​តែ​១​ម៉ែត្រ ក៏​អ្នក​អាច​ដាំ​បាន​​ទទួល​បាន​ផល​គួរឲ្យ​​ប្រសើរ​ ។​

​មើល​ពីវិធីដាំដូចខាងក្រោម៖

​ដំបូង​ត្រូវ​មាន​បង្គោល រឹងមាំ ៤​ដើម ដាក់​គម្លាត​ពីគ្នា​សមល្មម (១​ម៉ែត្រ​) ​។​

​បន្ទាប់មក​យក​ខ្សែលួស​រឹង មក​ស្រាក់​ជុំវិញ (​ដូច​រូប​) ។

​យក​ចំបើង​មក​ក្រាល​ពីក្រោម​ទ្រុង​នេះ​ប្រហែល​កន្លះ​ម៉ែត្រ​​ ។

​យក​ជី​អាចម៍គោ​ស្ងួត ឬ​ជីកំប៉ុស​មក​ដាក់​កណ្តាល​ ។

​យក​ដំឡូងបារាំង ដែល​ប៉ិច​ពន្លក​ចេញ​មក​ច្រៀក​យក​១​ដុំៗ ដែល​មាន​យ៉ាងតិច ៤​ដើម (​ពូជ​) មក​តម្រៀប​ពីលើ​ដីជី​។​

…១​ខែ​ក្រោយ​វា​នឹង​ដូច្នេះ​ឯង ។​

​ពេលចេញ​ផ្កា ក៏​ស្អាត​ណាស់ដែរ ។​

​អំឡុងពេល​នោះ​ចាំបាច់​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើម​ជានិច្ច ។​

៣៥​ថ្ងៃក្រោយ អ្នក​អាច​ប្រមូល​ផល​បាន​ហើយ​! អ្នកនឹង​រីករាយ​ជាមួយ​ផលិតផល​របស់​ខ្លួន ។​

​អូហ៍​! ត្រូវ​ចាំ ពេល​កៀក​ប្រមូល​ផល កុំ​ស្រោច​ទឹក​ណា៎ ដើម្បី​កុំឲ្យ​ដីវា​ជាប់​នឹង​មើម​ដំឡូង ! ។​

​ជូនពរ​ប្រិយមិត្ត​រីករាយ​និង​ជោគជ័យ​…។

​សាក​ល៎​មើល​!

​ចន្ទ្រា​

×