ដំបូងឡើយកសិករដែលមានផ្ទៃដីតែ១ហិកតារូបនេះគាត់ដាំក្រូច ទុរេននិងដើមឈើហូបផ្លែដទៃទៀតដូចគេឯង។ចំណូលក្នុងមួយឆ្នាំៗបានត្រឹមចិញ្ចឹមជីវិតប៉ុណ្ណោះ។
ខ្សែជីវិតរបស់គាត់( Minh)រស់នៅទីក្រុងកឹងថឺ ចាប់ផ្តើមតាំងពី១០ឆ្នាំមុន។បន្ទាប់ពីថ្ងៃមួយនោះមិត្តភក្តិគាត់បានហៅគាត់បរិភោគខ្នុរពិសេសមួយ។ព្រោះតែឃើញខ្នុរនេះមានលក្ខណៈពិសេស គាត់ក៏មានគំនិតសុំពូជយកមកដាំ។ ក្នុងចិត្តមានជំនឿជឿជាក់ថាវាជាពូជខ្នុរដ៏មានតម្លៃ ហើយប្រសិនបើគាត់អាចបំបែកពូជនេះបាន វានឹងជួយជីវិតគាត់មានការ ផ្លាស់ប្តូរ។
ក្រោយបរាជ័យរាប់មិនអស់ ក្នុងអំឡុងពេលជិត១០ឆ្នាំ គាត់សម្រេចបានមហិច្ឆតារបស់ខ្លួន។មកទល់ពេលនេះក្នុងចម្ការរបស់គាត់តែងបញ្ចេញខ្នុរពិសេសទៅកាន់ទីផ្សារប្រមាណ៥តោនក្នុងមួយឆ្នាំៗ!។
រូបជាមួយដើមខ្នុរ៧០ដើមដែលគាត់ដាំក្នុងដី១ហិកតា ប៉ុន្តែតែក្នុងមួយឆ្នាំៗគាត់ទទួលបាលបានផ្លែ៥តោន មានចំណូលជាង២៥.០០០ដុល្លារ ។
ទន្ទឹមនោះដោយឃើញតម្លៃបានមកពីពូជខ្នុរចម្លែក«គ្មានជញ្ជ្រាំង គ្មានគ្រាប់ គ្មានជ័រ» រហូតដល់ចុងខែឧសភាឆ្នាំ២០១០ លោកបាននាំយកផលិតផលរបស់ខ្លួនទៅចូលរួមក្នុងការប្រកួតប្រជែង ហើយទទួលបានពានរង្វាន់ជាផ្លែឈើចម្លែកដែលប្លែក ហើយកម្រ។
រូបក្រោយពេលចូលរួមការប្រកួតប្រជែង ក្រុមហ៊ុនជាច្រើនបានមកដល់ផ្ទះលោកដោយសុំទិញម៉ៅយកទាំងអស់ ដោយឱ្យតម្លៃ២៥០០០០ដុងក្នុង១គីឡូក្រាម(ប្រមាណជាង១,២ដុល្លារ) ។ដោយឃើញផលចំណូលពីដើមខ្នុរនេះ លោកសម្រេចចិត្តកាប់ ចោលដើមឈើហូបផ្លែដទៃទៀត ហើយប្រមូលផ្តុំដាំខ្នុរពិសេសរបស់ខ្លួន។
ក្រៅពីនោះ លោកនូវបានបណ្ដុពូជខ្នុរនេះជាង៤០.០០០ដើម ហើយលក់ក្នុងតម្លៃ៣០.០០០ដុងក្នុងមួយដើម(១ ,៤ដុល្លារ) ។
រូបមិនទាន់ចប់ទេ! ឥឡូវនេះចម្ការជិតមួយហិកតារបស់លោកMinh) កំពុងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យសាល័យកឹងថឺ ជួលទុកធ្វើ ការស្រាវជ្រាវ។ទន្ទឹមនោះដែរ មានសណ្ឋាគារ ភោជនីយដ្ឋានធំៗបានកុម្មង់សុំទិញផលិតផលដែលលោកពុំអាចផ្គត់ផ្គង់បាន។
កសិករខ្មែរប្រសិនបើចង់រំដោះខ្លួនចេញពីភាពក្រីក្រ និងមានមហិច្ឆតាក្លាយជាសេដ្ឋី គួរគប្បីចាប់យកឱកាស កុំអភិរក្សគំនិតចាស់៕
ដោយ៖ លីសា