ក្រុមហ៊ុនប្រព័ន្ធ Boongke Chumdan ទើបបើកបន្ថែមសាខាដាក់តាំងផលិតផលរបស់ខ្លួននៅរដ្ឋធានីសេអ៊ូល ដើម្បីឧទ្ទេសនាមប្រភេទលេណដ្ឋានគេចវិទ្យុសកម្ម តម្លៃ ២៧០០០ ដុល្លារ ដោយសន្យាឱឡារិកថា វាមានសមត្ថភាពធានាសុវត្ថិភាពឲ្យមនុស្សគ្រប់រូប ក្នុងករណីផ្ទុះគ្រាប់នុយក្លេអ៊ែរ។
តាម Daily Mail Boongke នីមួយៗមានបំពាក់គ្រែដេក ៤ និងអាចបន្ថែមបានគ្រែ៨ទៀត ហើយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ បន្ទាប់ទឹក ថ្មពិល សូឡា (solar)។
Go Wan Hyeok ដែលជាម្ចាស់ក្រុមហ៊ុនឲ្យដឹងថា តាំងពីកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួច Hwasong-15 នៅថ្ងៃទី ២៩/១១ កម្លាំងកម្មកររបស់លោកពិតជាយ៉ាប់កម្លាំងខ្លាំងណាស់ ទើបអាចឆ្លើយតបបានអស់តម្រូវការមួយថ្ងៃៗ របស់អតិថិជន។
Boogke នេះមានម៉ាស៊ីនភ្លើអាចផ្គត់ផ្គង់អគ្គិសនីបាន១ខែ មានទូរទឹកកក កុំព្យូទ័រ និងកែវយឺត សម្រាប់ត្រួតពិនិត្យដឹងពេលវេលាមានសុវត្ថិភាព ដើម្បីអាចចាកចេញពី “លេណដ្ឋាន”។
កូរ៉េខាងត្បូងផលិតលេណដ្ឋានគេចពីគ្រាប់បែកនុយក្លេអ៊ែរ យ៉ាងច្រើនឲ្យពលរដ្ឋរបស់ខ្លួន។
អាហារក្រៀមសម្រាប់អវកាសយាននិក NASA និងម៉ាស់ពាក់ការពារសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសម្លៀកបំពាក់ការពារប្រឆាំងនឹងភ្លៀងអាស៊ីដត្រូវបានបំពាក់ស្រាប់ក្នុងលេណដ្ឋាន។
“មុនបើកក្រុមហ៊ុននេះ នៅខែ ៩/១១ ខ្ញុំបានដើរស្រាវជ្រាវរយៈពេល១វែង ពាសពេញពិភពលោក”។ ម្ចាស់ក្រុមហ៊ុនថ្លែងប្រាប់។
មុននោះលេណដ្ឋានបញ្ចៀសគ្រាប់នុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ពុំទ្រាំទ្រវិទ្យុសកម្មបាន ហើយមានតម្លៃថ្លៃណាស់ បន្ទាប់ពីសិក្សានៅស្វីស អាមេរិក អូស្ត្រាលី និងអង់គ្លេស ទើបខ្ញុំអាចសុក្រិតភាពវាបាន។
តាមលោក Go Boongke គ្រប់យ៉ាងលើកលែងតែកងទ័ពវាយលុកចូលផ្ទាល់។
ឥឡូវលោក Go កំពុងបើកផ្លូវនាំចូលទៅកាន់ទ្វីបអឺរ៉ុប ខណៈពេលដែលកាំជ្រួច Hwasong-15 ថ្មីរបស់កូរ៉េខាងជើងអាចបាញ់នៅដល់ទីនោះ៕ ដោយ ៖ ចន្ទ្រា