នៅក្នុងប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេសជាដើម ជំងឺមហារីកសុដន់ បានក្លាយជាបញ្ហារសើប និងជាកត្តាប្រឈមចំពោះស្ត្រីភាគច្រើន។ ស្ត្រីៗគួរស្វែងយល់ពីជំងឺនេះឲ្យបានគ្រប់ៗគ្នា ព្រោះការរកឃើញ ការដឹង និងការព្យាបាលទាន់ពេលវេលា នឹងធ្វើឲ្យឱកាសនៃការរស់រានមានជីវិតមានកាន់តែខ្ពស់។
សុដន់មនុស្សស្រីតែងមានការវិវត្តពេញមួយជីវិត ដោយសារកត្តាអាយុ និងការផ្លាស់ប្តូរនានា ដូចជា របបអាហារ និងកត្តាអ័រម៉ូនជាដើម។ ទោះបីជាយ៉ាងណា វាមានសារៈសំខាន់ណាស់ ដែលស្ត្រីគ្រប់រូបគួរតាមដានការផ្លាស់ប្តូរ និងរោគសញ្ញានានា ដែលកើតមានលើសុដន់របស់ខ្លួន។
ខាងក្រោមនេះ គឺជាការផ្លាស់ប្តូរមួយចំនួន ដែលអាចសង្ស័យថា មានជំងឺមហារីកដោះ ហើយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម បើមានករណីបែបនេះកើតឡើង ៖
-សុដន់ហើម តឹងណែន ឬឡើងក្រាស់
– សុដន់ផ្លាស់ប្តូរទំហំ រូបរាង ពណ៍ ឬផ្ទៃសាច់ទាំងមូល
– ខួច ឬខូងសុដន់
– រមាស់ ក្រហាយ រលាក ឬដំបៅសុដន់
– ឈឺចាប់ក្នុងសុដន់
– ហូរទឹករំអិលចេញពីក្បាលដោះ
– សុដន់ឡើងកន្ទួលក្រហម
យ៉ាងណាមិញ ប្រសិនបើករណីខាងលើនេះ បណ្តាលមកពីបញ្ហាសុខភាពណាមួយ នោះវាមិនអាចបញ្ជាក់ថា អ្នកមានជំងឺមហារីកសុដន់ឡើយ៕ សុភ័ក្ត្រ
ប្រភព ៖ Doctortipster