ភ្នំពេញ ៖ បេក្ខនារីបវរកញ្ញា ឌី លីកា ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជា ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ បានឆ្លងផុតវគ្គ២០ប្រទេស (Top20) ដែលមានឈុតតំណាងជាតិល្អដាច់គេហើយ នាល្ងាចថ្ងៃទី២៥ ខែតុលានេះ និងកំពុងបន្តទៅវគ្គ១០ប្រទេស (Top10) ដែលមានឈុតតំណាងជាតិល្អដាច់គេ ចាប់ពីម៉ោងនេះរហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។
បើតាមលោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising ដែលជាក្រុមហ៊ុនរៀបចំដឹកនាំបេក្ខនារីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International នោះ បានឱ្យដឹងថា គណៈកម្មការវាយតម្លៃរបស់ Miss Grand International បានចាប់ផ្ដើមដំណើរការបោះឆ្នោតគាំទ្រទៀតហើយ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែតុលានេះ (ម៉ោងនៅមីយ៉ាន់ម៉ា) រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ។
លោកបញ្ជាក់ថា ការជ្រើសរើសយកបេក្ខនារីមកពី១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេនេះមាន ២របៀប ក្នុងនោះ ៥ប្រទេស ជ្រើសរើសតាមរយៈការវាយតម្លៃរបស់គណៈកម្មកាតវាយតម្លៃរបស់ Miss Grand International និង ៥ប្រទេសទៀត ជ្រើសរើសតាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook។
ជាមោទនភាពផងដែរ សម្រាប់ជាតិកម្ពុជាយើង ដែលបានការឆ្លងផុតវគ្គ Top20 ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ ពិសេសឈុតសម្លៀកបំពាក់តំណាងជាតិរបស់កម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រខ្ពស់ផុតគេតែម្ដង។
បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា នៅតែត្រូវការកម្លាំងចិត្ត និងការ Like និង Share ពីសំណាក់ជនរួមជាតិខ្មែរទាំងអស់គ្នាបន្តទៀត។ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រសម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរគឺ៖
ទី១៖ ចូលទៅកាន់លីង៖ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។ ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។
ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។
ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច៕ ដោយ ៖ បញ្ញាស័ក្តិ