Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​មួយ​ដប​ដែល​ផលិត​នៅ​ឆ្នាំ​១៩៤៥ ដេញថ្លៃ​លក់បាន​ដល់​ទៅ​558.000 USD

​ស្រា wine មួយ​ដប​យីហោ Romanee-Conti​ផលិត​នៅ​ឆ្នាំ​១៩៤៥ ទើបត្រូវ​បានដាក់​ដេញថ្លៃ​នៅ​Sotheby បុរី​ញូវយ៉ក​អាមេរិក កាលពី​ថ្ងៃទី​១៣​តុលា​កន្លងមក ហើយ​សម្រេច​លក់​ក្នុងតម្លៃ​558.000 USD ។​តម្លៃ​ដ៏​ថ្លៃ​នៃ​ស្រា​Romanee-Conti​នេះ ស្ថិតនៅត្រង់​ចំណុច​ថា វា​ត្រូវបាន​ផលិត​នៅ​ឆ្នាំ​១៩៤៥ ដែលជា​រដូវ​កាល​ប្រមូល​ផល​ទំពាំងបាយជូរ​ចុងក្រោយ​ក្នុង​សង្គ្រាមលោកលើកទី​២ ហើយ​ដែល​ពេលនោះ​សត្វល្អិត​បាន​បំផ្លិចបំផ្លាញ​ដំណាំ​ទំពាំងបាយជូរ​ធ្វើ​ឱ្យគេ​ផលិត​បាន​ស្រា​នេះ​តែ​៦០០​ដប​ប៉ុណ្ណោះ ។

ទិដ្ឋភាព​នៃ​ការដេញថ្លៃ​

​ហេតុ​នេះឯង ក្រោយ​ការលក់​ស្រា wine ខាងលើ​នោះ ស្រា​Romanee-Conti មួយ​ដប​ផ្សេងទៀត​ក៏ត្រូវ​បានដាក់​ដេញថ្លៃ​ហើយ​លក់បាន​ថ្លៃ 496.000 USD ។ ក្រៅពីនោះ​ក្នុងការ​ដេញថ្លៃ​នៅ​បុរី​ញូវយ៉ក​ក៏មាន​ស្រា ​whisky Scotch 1926 មាន​អាយុ​៦០​ឆ្នាំ​ត្រូវ​បានគរ​ដេញថ្លៃ​លក់​ក្នុងតម្លៃ​ដល់​ទៅ 843.200 USD ។​មូល​ហេ​តុព្រោះតែ​ស្រា​ប្រភេទ​នេះ​គេ​ផលិត​វា​តែ​៤០​ដប​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៥៨​។

​យ៉ាងនេះ​ក្តី តម្លៃ​នេះ​នៅ​ទាប​ជាង​ប្រៀប​ទៅនឹង​ការដេញថ្លៃ​ស្រា​មួយ​ដប​ដូចគ្នានេះ​កាលពីដើម​ខែតុលា​។ ពេលនោះ​ស្រា​មួយ​ដប​ដូចគ្នានេះ​លក់បាន​ដល់​ទៅ​១,២​លាន​ដុល្លារ​ឯណោះ​៕សូ​យ​ន​