អគារមួយមានចំណាស់៨០ឆ្នាំនៅប្រទេសចិន ត្រូវបានចលនាទៅកាន់កន្លែងថ្មីដើម្បីយកទីតាំងនេះធ្វើផ្លូវម៉េត្រូក្រោមដី។
តាម People’s Daily ដែលអមដោយវីដេអូឃ្លីបផ្តិតយកទិដ្ឋភាពនៃការផ្ទេរអគារទាំងមូលនៅទីក្រុងស៊ូចូ, ខេត្តជាំងស៊ូ,។ គេឃើញក្រុមកម្មករបានលើកអគារទាំងមូលឡើងទៅលើផ្លូវរថភ្លើង៣ដើមដែលមានកង់រំកិល។ បន្ទាប់មកពួកគេចាប់ផ្តើមចលនាទទឹងអគារទាំងមូលទៅកាន់ទីតាំងថ្មីមានចម្ងាយពីនោះ២៤០ម៉ែត្រ។
នេះគឺជាវិធីច្នៃប្រឌិតដ៏អស្ចារ្យ ជួយរក្សាបានអគារបុរាណនៅទាំងមូលដដែល ដោយពុំចាំបាច់ត្រូវវាយកម្ទេចអ្វីចោលទាំងអស់៕
សូយន
Watch as an 80-yr-old historic building is saved from demolition after it was moved 787 ft horizontally as a whole to make room for a new subway line in Xuzhou, E China’s Jiangsu province. pic.twitter.com/6Y3cF7GfPF
— People’s Daily,China (@PDChina) October 15, 2018